តើក្រោយសម្ភោធផ្លូវល្បឿនលឿន ភ្នំពេញព្រះសីហនុហើយ តើដីធ្លីនៅតំបន់ពាក់ពន្ធ័ឡើងថ្លៃឬទេ?

ផ្លូវល្បឿន លឿន ភ្នំពេញ ព្រះសីហនុ នឹងត្រូវសម្ភោធនៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៩​ខាងមុខនេះ​ហើយ ដែលផ្លូវនេះ នឹងត្រូវចំណាយពេល៤៨ខែ ស្មើនឹង ៤ឆ្នាំ ក្នុងការសាងសង់ ។

ផ្លូវល្បឿនលឿន ភ្នំពេញ ព្រះសីហនុ នឹងចំណាយពេលត្រឹមតែ ៤៨ខែ ស្មើនឹង៤ឆ្នាំ ក្នុងការសាងសង់ ខណៈផ្លូវនេះនឹងបើក ការដ្ឋានសាងសង់នៅថ្ងៃទី២២ ខែ មីនា ឆ្នាំ២០១៩ខាងមុខនេះ។

តើក្រោយពេលដែលផ្លូវល្បឿនលឿន នេះ សម្ភោធបើកការដ្ឋានហើយ តើតម្លៃដីធ្លីនៅតាមតំបន់​ដែលពាក់ពន្ធអាចនឹង ឡើងថ្លៃដែរឬទេ?

លោក ចំរើន ប្រពឺ បានប្រាប់ Business Cambodia ថា វាអាចឡើងដោយន្លែង វាមិនអាចឡើង​ថ្លៃទាំងអស់នោះទេ ពោល កន្លែងដែលនឹងឡើងថ្លៃ គឺស្តិតនៅតំបន់ដែល មានប្រជាជនរស់នៅច្រើន ។ ចំណែកដីធ្លីដែលត្រូវឆ្លងកាត់ រាជធានីភ្នំពេញ​ច្បាស់ណាស់ វានឹងឡើងថ្លៃ ខណៈបច្ចុប្បន្ន ដីថ្លីនៅតំបន់នោះ បានឡើងថ្លៃស្រាប់ផងដែរ។

ចំណុចផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ មានផ្លូវបំបែកប្តូរទិសភ្ជាប់មកផ្លូវជាតិលេខ៤ បច្ចុប្បន្ន​​នេះការ​ទិញ​​លក់​ បាន​​កើត​មាន​ជា​ហូរហែ ហើយ​តម្លៃដីធ្លី​បាន​កើន​ឡើង​​តាំង​ពី​យូរ​មក​ហើយ ដែល​ ចន្លោះ​ពី​ផ្លូវ​​​ជាតិ​លេខ​ ៣​ ទៅ​​ផ្លូវ​ជាតិ​លេខ​ ៤ មាន​តម្លៃ​ជា​មធ្យម​​ ​២០០ ​ទៅ ​៣០០ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រ​ការ៉េ  បើ​យើង​ធៀប​នឹង​ដើម​ឆ្នាំ​ ២០១៨ គឺ​មាន​កំណើន​ខ្ពស់ ។

គួរឲ្យដឹងថា ផ្លូវល្បឿន លឿន ភ្នំពេញ ព្រះសីហនុ គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ ១៩០០លាន​ដុល្លារ​មានប្រវែងសរុប ១៩០.៣៦៥គ.ម សាងសង់ជាបួនគន្លង ដោយ២គន្លងទៅ ២គន្លង ឆ្លងកាត់៤ រាជធានី ខេត្ត មានដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពី និងខេត្តព្រះសីហនុ ក្នុងនោះឆ្លងកាត់ ៦ស្រុក ១ខណ្ឌ ២ក្រុង ៣១ឃុំ/សង្កាត់ និង១១០ភូមិ ជាមួយកន្លែងសម្រាប់ឈប់សម្រាកចំនួន ៤កន្លែង និងស្ថានីយប្រេងឥន្ធនៈ ៣កន្លែង ។

នៅចំណុចផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ មានផ្លូវបំបែកប្តូរទិសភ្ជាប់មកផ្លូវជាតិលេខ៤ ចំនួន ៧កន្លែង មាន​ស្ពានវែង-មធ្យម ៥៦កន្លែង ប្រវែង ៤.៤១៧ម៉ែត្រ ស្ពានខ្លី ៣៣កន្លែង ប្រវែង ៧៥០ម៉ែត្រ ស្ពានរំលង ៣២១កន្លែង កន្លែងឈប់សម្រាក ៣កន្លែង និងហេដ្ឋារចនាសម្ព័ន្ធសំណង់សេវាគាំទ្រជាច្រើនទៀត។

នៅអមសងខាង ផ្លូវមានរបងដើម្បីការពារសត្វពាហនៈដើរឆ្លងកាត់, មានរបាំងការពារ សំឡេង សរុប ប្រវែង ៥៧,១៩គីឡូម៉ែត្រ នៅតាមតំបន់ទីប្រជុំជន ដើម្បីការពារសំឡេងរំខានដល់ប្រជាពលរដ្ឋ ព្រម ទាំង ទុក កន្លែងមនុស្ស និងសត្វព្រៃដើរឆ្លងកាត់ចំនូន ៣៥២កន្លែង។

0 មតិ

បញ្ចេញមតិ

RELATED ARTICLES