៣គម្រោងធំៗនៅខេត្តកណ្តាល កំពុងទាញឲ្យដីធ្លីនៅតំបន់នោះ ងើបឡើង

ខេត្តកណ្ដាលគឺជាខេត្តមួយក្នុងចំណោមខេត្តដែលស្ដុកស្ដម្ភជាងគេក្នុងកម្ពុជា ដែលមានស្រុកចំនួន ១០, ក្រុង ១, ឃុំ-សង្កាត់ ១៤​៦ ភូមិចំនួន ១០៨៧ មានប្រជាជនចំនួន ១០៧៥១២៥ នាក់ ហើយ ខេត្តនេះផងដែរមានផែ្ទដី ៣៥៦៨ គីឡូម៉ែត្រការ៉េ និងមានទីរួមខេត្តគឺក្រុងតាខ្មៅ ដែលមានចំងាយ ១១ គម នៅខាងត្បូងនៃក្រុងភ្នំពេញ។

សព្វថ្ងៃយើងមើលឃើញថាខេត្តកណ្ដាលកំពុងមានការកើនឡើងខ្លាំងនៅគម្រោងអភិវឌ្ឍន៍វិស័យអចលនទ្រព្យនិងមាន ការ បង្កើតគម្រោងជាច្រើនកំពុងសាងសង់នៅខេត្តកណ្ដាល ដែលគម្រោងធំៗដូចជា៖

១. គម្រោងសាងសង់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញថ្មី

គម្រោងសាងសង់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញថ្មី​ នៅ ក្រុង តា ខ្មៅ និងស្រុកកណ្ដាលស្ទឹង ដែលមានទឹកប្រាក់រហូតដល់១.៥០០លានដុល្លារអាមេរិក។គម្រោងនេះ នឹងត្រូវចាប់ផ្តើមសាងសង់ក្នុងខែកញ្ញាខាងមុខនេះ បើគ្មានឧបសគ្គនោះទេ នេះបើយោងតាមការបញ្ជាក់របស់ម្ចាស់គម្រោង អ្នកឧកញ៉ា ពុង ឃាវសែ។

២. ៤ឃុំនៅស្រុកស្អាង ត្រូវបានកាត់ចូលក្រុង

ហើយថ្មីៗនេះដែរមានឃុំចំនួន៤នៅក្នុងស្រុកស្អាង ដែលកំពុងនិងមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នក វិនិយោគ ជា ច្រើន គឺឃុំ​ស្វាយរលំ ឃុំ​កោះ​អន្លង់ចិន ឃុំសិត្បូ ឃុំ​រកាខ្ពស់ និងដីមួយចំនួនទៀតដែល​ស្ថិត​នៅ​ក្នុងស្រុកកណ្ដាលស្ទឹង ត្រូវ​បាន​រាជរដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​កាត់​ចូល​ក្នុង​ក្រុង​តា​ខ្មៅ​។

ហេតុនេះហើយជាឱកាសល្អសម្រាប់អ្នកវិនិយោគដើម្បីធ្វើការវិនិយោគនិងបង្កើតគម្រោងថ្មីនៅលើទឹកដីសង្កាត់ថ្មី ទាំង បួននោះ។

៣. គម្រោងស្ពានឆ្លងទន្លេមេគង់ចំនួន២

ស្ពានចំនួនពីរទៀត ត្រូវបានរាជរដ្ឋាភិបាល គ្រោងនឹងធ្វើការសាងសង់ ដែលគម្រោងនេះ ត្រូវបានរាជរដ្ឋាភិបាល ប្រគល់ទៅឱ្យ ក្រុមហ៊ុនប្រទេសចិន ជាអ្នកសិក្សា និងរៀបចំសាងសង់ ក្នុងនោះ ស្ពានមួយខ្សែ ឆ្លងកាត់ទន្លេមេគង្គលើ ត្រង់ចំណុច សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារឆ្ពោះ ទៅកាន់ ឃុំស្វាយជ្រុំ ក្នុងស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល ដែលគេអះអាងថា អាចធ្វើ ការសាងសង់ ខាងរាជ ធានីភ្នំពេញអាចស្ថិត នៅត្រង់ចំណុចផ្លូវកែវចិន្ដា ខាងកើតអាង ទឹកជ្រោយចង្វារ ទៅភ្ជាប់នឹងភូមិស្វាយាំ ជ្រុំ ត្រង់ចំណុចផ្លូវកំពង់ដស្វាយជ្រុំ ។

ចំណែក ស្ពានមួយខ្សែទៀត ត្រូវបានរាជរដ្ឋាភិបាលគ្រោងកសាង ឆ្លងកាត់ទន្លេមេគង្គក្រោមពី ទឹកដីសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ទៅភ្ជាប់នឹងឃុំអរិយ ក្សត្រ ស្រុកល្វាឯម ខេត្ដកណ្ដាល ដែលទំនងកសាង នៅត្រង់ចំណុចភូមិក្ដីតាកុយ ឆ្ពោះមកកាន់ភូមិវត្ដ ខ្សាច់ ឃុំអរិយក្សត្រ ។

ជាមួយគ្នានេះ នៅខេត្តកណ្តាល ក្រុមហ៊ុនក្នុងស្រុកមួយ បោះទុនវិនិយោគសាងសង់បុរី ស្ថិតនៅភូមិ-ឃុំ​ ព្រះប្រសប់​ ស្រុក​ខ្សាច់កណ្ដាល​ ខេត្ត​កណ្ដាល​ ដែលមានចំងាយផ្លូវ (ពីរង្វង់មូលព្រែកតាមាក់ប្រហែល 2,500m) នឹងជាតំបន់ទីប្រជុំជន មាន​ហេដ្ឋារចនាសម្ព័ន្ធយ៉ាងសម្បូរបែប​ ដែលប្រភេទផ្ទះ ដែលមានរចនាបថបែបវីឡា​កូនកាត់ ព្រមទាំងងាយស្រួលក្នុងការប្រកបអាជីវកម្ម​ផ្សេងៗ បានកាន់​តែពិសេស​ជាងនេះទៀត បុរីរីករាយ បានអភិវឌ្ឍ​ន៍តំបន់នេះ​ មានទាំង​ផ្សារ​ទំនើប​ រីករាយ​ & ផ្សារ​ រីករាយ​ ធ្វើ​តំបន់កាន់តែទំនើប​ និង​ ទាន់សម័យ​ ស៊ីវីល័យ។

បុរីរីករាយ ចាប់បើលក់ ហើយ ៣គម្រោងជាប់ៗគ្នា វីឡាកូនកាត់​ប្រភេទ A  វីឡាកូនកាត់​ប្រភេទ B
វីឡាកូនកាត់​ប្រភេទ C ដែលមានគុណភាពល្អ និងតំលៃសមរម្យសំរាប់ប្រជាជនទាំងអស់។

សម្រាប់ពត៌មានបន្ថែម៖ 090 20 20 20 / 081 333 000/089 600 888
Facebook Page: បុរី រីករាយ Borey Rikreay

អត្ថបទ៖​ ពេជ្រ ស្រីវណ្ណ

0 មតិ

បញ្ចេញមតិ

RELATED ARTICLES