ជា សុផារ៉ា៖ អ្នកព្រះសីហនុ គួរកុំលក់ដីឲ្យចិន តែគួរដាក់ជួលឲ្យចិនវិញ ដើម្បីកុំឲ្យខាត

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្នុងខេត្តត្បូងឃ្មុំ កាលពី ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ជា សុផារ៉ា បានមានប្រសាសន៍ទៅកាន់អង្គពិធីថា ប្រជាពល​រដ្ឋនៅខេត្តព្រះសីហនុ កុំ​លក់​ដី អី តែពួកគាត់គួរដាក់ដីនោះជួលវិញ។

ឯកឧត្តម ជា សុផារ៉ា បានបន្ថែមទៀតថា ជួលរយៈពេលតែ២០ឆ្នាំ ហើយអ្នកដែលគេយក​ទៅធ្វើ​អាជីវ​កម្ម ១៥ ឆ្នាំគេប្រគល់ឲ្យយើងហើយ។ យើងបានទាំងសំណង់ ហើយសំណង់នេះ នឹងតដល់ត្រកូល​យើង បើលក់វាចប់។

ការលើកឡើងរបស់ឯកឧត្តមបែបនេះ គឺដោយហេតុថា តម្លៃដីធ្លីក្នុងខេត្តព្រះសីហនុក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ មានការកើនឡើងយ៉ាងខ្លាំង។

ជាមួយគ្នានេះដែរ កញ្ញា មុំ ចាន់ធី ជាភ្នាក់ងារអចលនទ្រព្យ នៅព្រះសីហនុ បានប្រាប់ Business Cambodiaថា អចលនទ្រព្យ​នៅ​ព្រះសីហនុ ហាក់កើនឡើងជារៀងរាល់ថ្ងៃ ជារៀងរាល់ម៉ោង ដោយ​មិនអាចនឹកស្មានដល់ឡើយ ដោយកាលពីប៉ុន្មានឆ្នាំមុន ពោលនៅពេលដែល​ចិនមិនទាន់​បានសម្រុក​ចូលមករស់នៅ និងវនិយោគ ។

កញ្ញា បានបន្តថា បច្ចុប្បន្ននេះ តម្លៃដីធ្លីនៅតំបន់ឆ្នេរសមុទ្រ អូរឈើទាល បានកើនឡើងរហូតដល់ ៣០០០ ទៅ ៤០០០​ដុល្លារអាមេរិក ចំណែកឯ តំបន់ China Town ពោលគឺនៅតំបន់អូត្រេស កញ្ញា បានប្រាប់ថា ឡើងថ្លៃខ្ពស់ផងដែរ ដែល១ម៉ែត្រការ៉េ មានតម្លៃរហូតដល់ពី ៥០០ទៅ ៧០០ រហូតដល់ ១៥០០ដុល្លារអាមេរិក។

ជាមួយគ្នានេះ នៅតំបន់កណ្តាលក្រុង ពោលគឺនៅជិតតោ២ មានតម្លៃដល់៥០០០ដុល្លារអាមេរិក ក្នុង១ម៉ែត្រការ៉េ។ នៅអូរ១ អូរ២ និង អូ៣ មានតម្លៃប្រមាណ ៥០០ ទៅ ៧០០ដុល្លារក្នុង១ម៉ែត្រការ៉េ ។ ឯអូ៤ អូរ ៥បានតម្លៃធូរថ្លៃជាងតំបន់ផ្សេងៗ ពោលគឺមានតម្លៃ ៣០០ ទៅ ៤០០ដុល្លារអាមេរិក ក្នុង១ម៉ែត្រការ៉េ។

កញ្ញា បានបន្ថែមផងដែរថា មិនត្រឹមតែការទិញលក់ នោះទេ ដែលកើនឡើង ប៉ុន្តែតម្លៃនៃការជួល ផ្ទះ ឬដី ក៏កើនឡើងផងដែរ  ដែលការជួល​ផ្ទះ​ដែល​ទទួលបាន​តម្លៃ​ថ្លៃ បើផ្ទះមាន៣ទៅ៤បន្ទប់ អាច​ជួល​បាន​ចន្លោះ៣០០០ទៅ៤០០០ដុល្លារ​ក្នុង​មួយខែ​ឬអាចច្រើនជាងនេះ ប្រសិនបើជនជាតិចិនគេត្រូវការ។

អត្ថបទ៖ ពេជ្រ ស្រីវណ្ណ

 

0 មតិ

បញ្ចេញមតិ

RELATED ARTICLES