ការបង់ពន្ធអចលនទ្រព្យនៅកម្ពុជាដែលម្ចាស់អចលនទ្រព្យទាំងត្រូវយល់ដឹង

ប្រទេសកម្ពុជាមានកំណើនយ៉ាងខ្លាំងក្នុងវិស័យអចលនទ្រព្យទាំងការអភិវឌ្ឍន៍អគារលំនៅដ្ឋាន និងការអភិវឌ្ឍន៍អគារពាណិជ្ជកម្ម ដែលបាននាំឲ្យមានប្រែប្រួលទិដ្ឋភាពនៃប្រទេស ក៏ដូចជាទិដ្ឋភាពច្បាប់ និងបទប្បញ្ញត្តិទាក់ទងនឹងវិស័យអចលនទ្រព្យរួមទាំងច្បាប់ពន្ធដារ។

អចលនទ្រព្យដែលត្រូវយកពន្ធមានដូចជាដី ផ្ទះ អគារ និងសំណង់ផ្សេងៗទៀតដែលបានសង់លើដីនោះ ហើយអចលនទ្រព្យដែលត្រូវជាប់ពន្ធលុះត្រាតែអចលនទ្រព្យនោះមានតម្លៃចាប់ពី១០០លានរៀលទៅប្រមាណជាង២ម៉ឺនដុល្លារ។

ចំពោះអចលនទ្រព្យជួល ប្រសិនក្រុមហ៊ុនជួលការិយាល័យនោះក្រុមហ៊ុនត្រូវកាត់១០%នៃថ្លៃជួលសម្រាប់បង់លើពន្ធកាត់ទុក ចំណែកម្ចាស់ផ្ទះត្រូវទទួលខុសត្រូវលើការបង់ពន្ធកាត់ទុកចំណែកអ្នកជួល​ ឬក្រុមហ៊ុនជួល ដើរតួរជាភ្នាក់ងារបង់ពន្ធកាត់ទុកនេះជំនួសឲ្យម្ចាស់ផ្ទះ។

បើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារទៅម្ចាស់អចលនទ្រព្យក្នុងការអនុវត្តតាមប្រកាសលេខ ៤៩៣  សហវ.ប្រក ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ ២០១៦ ស្តីអំពី “ការប្រកាសប្រមូលព័ន្ធលើអចលនទ្រព្យ” គ្រប់ម្ចាស់អចលនទ្រព្យទាំងអស់នៅកម្ពុជាត្រូវតែយល់ដឹងពីកាតព្វកិច្ចបង់ពន្ធប្រចាំឆ្នាំលើអចលនទ្រព្យរបស់ខ្លួន។

តម្លៃដីលើទីផ្សារក្នុងមួយម៉ែត្រការ៉េដែលត្រូវបានវាយតម្លៃដោយគណៈកម្មការវាយតម្លៃមានដូចខាងក្រោម៖

តម្លៃដី៖ ៤០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ

ជាន់ផ្ទាល់ដី ៖ ១២០ដុល្លារក្នុងមួយម៉ែត្រការ៉េ

ជាន់ទី១ ៖ ៨០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ

ជាន់ទី២ ៖ ៦៥ដុល្លារ ក្នុងមួយម៉ែត្រការ៉េ

តម្លៃដី៖ ៤០០ដុល្លារ x ៤០០ដុល្លារ = ១៦០,០០០ដុល្លារ

ជាន់ផ្ទាល់ដី ៖ ៦៤ដុល្លារ x ១២០ដុល្លារ = ៧,៦៨០ដុល្លារ

ជាន់ទី១ ៖ ៦៤ដុល្លារ x ៨០ដុល្លារ = ៥,១២០ដុល្លារ

ជាន់ទី២ ៖ ៦៤ដុល្លារ x ៦៥ដុល្លារ = ៤,១៦០ដុល្លារ តម្លៃអចលនទ្រព្យសរុបគឺ៖ ១៧៦,៩៦០ដុល្លារ

ពន្ធអចលនទ្រព្យ = (៨០%នៃតម្លៃអចលនទ្រព្យ – ២៥,០០០ដុល្លារ) x ០,១% = (១៤១,៥៦៨ដុល្លារ – ២៥,០០០ដុល្លារ)x ០,១% = ១១៦,៥ដុល្លារ។

0 មតិ

បញ្ចេញមតិ

RELATED ARTICLES