គួរប្រថុយទិញដីថោកៗ ដែលអត់មានប្លង់រឹងដែរឬទេ?

 ដីលក់តម្លៃថោកៗនៅកម្ពុជា មានច្រើនណាស់ ដោយក្នុងនោះមានហេតុផលផ្សេងៗគ្នា ដោយដីខ្លះជាប់បំណុល ដីខ្លះលក់ត្រូវការលុយបន្ទាន់ ហើយដីខ្លះទៀត លក់ថោកព្រោះគ្មានប្លង់រឹង។

ចំពោះដីធ្លីដែលមានតម្លៃថោក តើគ្មានប្លង់រឹង តើងយើងគួរតែប្រថុយទិញយកដែរឬទេ?

តាមរយៈការសម្ភាសន៍របស់ Business Cambodia ជាមួយអ្នកជំនាញអចលនទ្រព្យ កញ្ញា ហេង ដាលីស បានឲ្យដឹងថា ចំពោះការប្រថុយទិញដីដែលមិនមានប្លង់រឹងគឺវាអាស្រ័យទៅលើប្រភេទនៃអតិថិជនដែលប្រភេទអតិថិជនមានពីរគឺ៖

១. អតិថិជនដែលគាត់មានលុយ៖

អតិថិជនដែលមានលុយ គាត់អាចយកលុយមួយផ្នែកតូច របស់គាត់ទៅទិញដីដែលមិនមាន​ប្លង់រឹងនិងមានតម្លៃទាបបានដោយសារតែគាត់ចំណាយកញ្ចប់ថវិការតូចប៉ុណ្ណោះសម្រាប់ការទិញដីនោះ។ គាត់អាចចំណាយកញ្ចប់ថវិការបន្ថែមបន្តិចបន្តួចសម្រាប់ ការវាស់វែងធ្វើប្លង់រឹង ប្រសិនបើដីនោះ ពិតជាដីដែលស្របច្បាប់ និងកាន់កាតប់ដោយម្ចាស់ណាម្នាក់។

ទីបំផុត គាត់អាចចំណេយបន្ទាប់ពីគាត់មានប្លង់រឹងហើយ មានការកែឆ្នៃដីនោះបានស្អាតហើយ នោះតម្លៃរបស់វានឹងមានការកើនឡើងផងដែរ ។ហើយបើមានករណីបញ្ហាណាមួយ គាត់អាចមានកញ្ចប់ថវិការមួយចំណែកទៀតសម្រាប់ដោះស្រាយផងដែរ។

២. អតិថិជនដែលគាត់មិនសូវមានលុយ

ចំពោះអតិថិជនដែលពុំសូវមានលុយ គាត់មិនគួរប្រថុយទិញដីដែលមិនមានប្លង់រឹងនោះទេ ព្រោះបើគាត់ទិញទៅគាត់ត្រូវចំណាយថវិកាដែលគាត់មានទៅ ទិញដីអស់ ហើយ ក៏ប៉ុន្តែបើគាត់ទិញទៅហើយមានបញ្ហានោះគាត់និងគ្មានកញ្ចប់ថវិការសម្រាប់គាត់ទេព្រោះគាត់បានយកលុយរបស់គាត់ទៅទិញដីរួចទៅហើយចំពោះអ្នកដែលពុំសូវមានថវិការ។

0 មតិ

បញ្ចេញមតិ

RELATED ARTICLES