តម្លៃអចលនទ្រព្យទីក្រុងឌូបៃនឹងធ្លាក់ចុះដល់១០%ខណៈតម្លៃអចលនទ្រព្យនៅកម្ពុជានៅប្រសើរ

ទីក្រុងឌូបៃជាទីក្រុងដែលកែប្រែចេញទីវាលដ៏ធំ នៅក្នុងរយៈពេលដ៏ខ្លីបំផុត ហើយពេលនេះ គឺជាទីក្រុង ដ៏ធំស្កឹមស្កៃ និងតម្លៃអចលទ្រព្យក៏ខ្ពស់ផង ហើយទីក្រុងមួយនេះមានអគារធំខ្ពស់ ហើយសុទ្ធ សឹង តែជាអគារតែប្រណីត។

ម៉្យាងទៀតទីក្រុងឌូបៃជាទីក្រុង សម្បូរទៅដោយបច្ចេកវិទ្យាថ្មីវៃឆ្លាត និងមានអគារខ្ពស់ៗកប់ពពក ហើយត្រូវបានគេស្គាល់ថា ជាឋានសួគ៍នៃភ្ញៀវទេសចរណ៍ ដែលចង់ស្គាល់បច្ចេកវិទ្យាទំនើប និងទទួលយកបទពិសោធន៍ស៊ីវីល័យ High Class ជាពិសេសគឺសម្រាប់សេដ្ឋីចាយលុយ។

ចំណែកលំនៅដ្ឋានក្នុងទីក្រុងឌូបៃវិញ ដោយតម្លៃអាផាតមិនកម្រិតទាបបំផុត (Studio Apartment) តម្លៃខ្ទង់ ៣០០,០០០ AED ប្រហែលនិង ៨១,០០០ ដុល្លារអាមេរិច ចំណែកតម្លៃ ផ្ទះលំដាប់ខ្ពស់អាចទិញបានចាប់ពី ៧០-៨០ លាន AED ប្រហែលនិង២០លានដុល្លា។

តម្លៃអចលនទ្រព្យដ៏ខ្ពស់នៃទីក្រុងដ៏ទំនើបមួយនេះ អាចធ្វើឲ្យតម្លៃអចលនទ្រព្យ នាពេលខាងមុខ មានការធ្លាក់ចុះព្រោះថា តម្លៃអចលទ្រព្យខ្ពស់បែបនេះ វាមិនអាចទៅរួចយូរបានទេ។

ជាក់ស្ដែង តាមការវាយតម្លៃរបស់ក្រុមហ៊ុន S&P Global Ratings បានបង្ហាញថា តម្លៃផ្ទះនៅ ក្នុងទីក្រុងឌូបៃ នឹងចាប់ផ្ដើមធ្លាក់ខ្លាំងបន្ដរទៀតនៅក្នុងឆ្នាំ ២០១៩ ដែលអាចចន្លោះពី ៥ ទៅ ១០ ភាគរយឯណោះ។

ជាមួយនិងការធ្លាក់នូវតម្លៃអចលនទ្រព្យនៃទីក្រុងដ៏ទំនើបនេះយ៉ាងណាក៏ដោយ ប៉ុន្តែនៅវិស័យអចលនទ្រព្យនៅកម្ពុជាកំពុងតែមានការរីកចម្រើនដែលមានការវិនិយោគពីសំណាក់ អ្នកវិនិយោគបរទេសជាច្រើនដែលកំពុងតែមានការពង្រីកគម្រោងធំៗជាច្រើននៅខេត្តសំខាន់ៗនៅកម្ពុជានិងនៅក្រុងភ្នំពេញដែលបានផ្លាស់ប្ដូរកម្ពុជាទៅជាប្រទេសដែលមានការរីកចម្រើនខ្លាំងក្នុងវិស័យអចលនទ្រព្យដែលមានអគារខ្ពស់ៗ ខុនដូរ ផ្សារទំនើប ជាច្រើនបានលេចឡើងដែលបានធ្វើឲ្យតម្លៃអចលនទ្រព្យមានការកើនឡើងផងដែរ។

សូមបញ្ជាក់ផងដែរថា​ តម្លៃអចលនទ្រព្យនៅទីក្រុងឌូបៃមិនមែនទើបតែធ្លាក់ចុះនោះទេគឺជាចាប់ផ្ដើមធ្លាក់យ៉ាងគំហុកតាំងពីឆ្នាំ ២០១៤ រហូតមកដល់បច្ចុប្បន្ន ដោយសារចំនួននៃលំនៅដ្ឋានដែលបានសាងសង់ក្នុងទីក្រុងនោះ ប្រៀបធៀបជាមួយតម្រូវការនៃអ្នករស់នៅ គឺមានចន្លោះឃ្លាតពីឆ្ងាយមែនទែន បូករួមជាមួយតម្លៃដ៏ថ្លៃទៀតនោះ ធ្វើឲ្យតម្លៃអចលនទ្រព្យដែលមានតម្លៃថ្លៃនេះ មិនអាចនៅបានយូរនោះទេ។

0 មតិ

បញ្ចេញមតិ

RELATED ARTICLES