អ្នកជំនាញ៖ ការធ្លាក់ចុះនៃ អចលនទ្រព្យ តែង កើត ឡើងរយៈពេល២០ ទៅ ៣០ ឆ្នាំម្តង

ជាទូទៅការធ្លាក់ចុះនៃវិស័យអចលនទ្រព្យគឺតែងតែកើតមានឡើងក្នុងរយៈពេល២០ ទៅ ៣០ ឆ្នាំម្តង ដែល​នេះមានន័យថាវិស័យអចលនទ្រព្យ មានការរីកចម្រើនពីចន្លោះឆ្នាំទាំង​នេះមុននឹងឈាន​ដល់មាន​ការថយចុះទៅវិញ។

អ្នកជំនាញមួយរូបបានលើកឡើងថា ការឡើងចុះនៃអចលនទ្រព្យគឺជាវដ្តរដូវធម្មតា មួយប៉ុណ្ណោះរបស់ វិស័យមួយនេះ ហើយប្រទេសណា ក៏ដូចជាប្រទេសណាដែរ តែងប្រឈមបទ​ពិសោធន៍បែប​នេះទាំង​អស់។

ដោយឡែកចំណោះវិស័យអចលនទ្រព្យនៅកម្ពុជាវិញគឺទើបតែមានការរីកចម្រើនខ្លាំងក្នុងរយៈពេលប្រមាណជាង១០ឆ្នាំ ចុងក្រោយតែប៉ុណ្ណោះ ដូចនេះគ្មានសញ្ញាណណាមួយដេលអចលទ្រព្យនៅកម្ពុជា ធ្លាក់ចុះនោះទេ ពោលមានតែការកើនឡើងប៉ុណ្ណោះ។

បច្ចុប្បន្ន វិស័យនេះនៅតែបង្ហាញ​សញ្ញាល្អគួរសមដោយសារ​ការលក់​លំនៅ​ដ្ឋាន​បានកើនឡើង និង​តម្លៃដីធ្លីនៅតំបន់់មួយចំនួនបានបន្តកើនឡើង ហើយ​ហាក់​មិន​បារម្ភ​ពី​ស្ថានភាព​ទាំង​មុន និង​ក្រោយ​ការបោះឆ្នោត​ដែល​ចម្រូងចម្រាស ។

អ្នកនាង អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បាន​ប្រាប់ Business Cambodia ថា សញ្ញានៃការវិនិយោគឆ្នាំនេះ មិនសូវល្អប្រសើរ ព្រោះប៉ុន្មានឆ្នាំមកនេះ​មានគម្រោង​វិនិយោគ​ច្រើន ដែលបាននិងកំពុងចាប់ផ្តើមដាក់ចូលទីផ្សារ។ ហេតុនេះវាត្រូវការពេលវេលា ដើម្បីឲ្យ​គម្រោង​ទាំង​នោះស្រូបយកតម្រូវការសិន ទើបអ្នកវិនយោគថ្មីៗអាចចាប់ផ្តើម​គំរោងរបស់ពួក​គេបន្ត​ទៀត។

គួរឲ្យដឹងផងដែរថា ការវិនិយោគលើវិស័យសំណង់មានការថយចុះបន្តិចនៅឆ្នាំ ២០១៨​កន្លងទៅ​នេះដែលមាន​ទុនវិនិយោគ​ត្រឹម​ជាង ៥ ពាន់លានដុល្លារអាមេរិកដែលនេះគឺធ្លាក់ចុះប្រមាណជា ១៨ ភាគរយបើបៀប​ទៅនឹងឆ្នាំ​មុន។

0 មតិ

បញ្ចេញមតិ

RELATED ARTICLES