តើវត្តមាន​របស់ថ្នាក់ដឹកនាំ​កូរ៉េ ​អាច​ធ្វើឲ្យ​វិស័យ​អចលនទ្រព្យ​ឆ្នាំនេះ​ប្រសើរឬទេ?

វិនិយោគិនបរទេសជាច្រើនកំពុងតែមានការចាប់អារម្មណ៍ខ្លាំងក្នុងការវិនិយោគលើវិស័យជាច្រើននៅកម្ពុជា ជាពិសេស​វិស័យអចលនទ្រព្យដែលមាន​ការបង្កើតគម្រោងជាចម្រើនដែល​ធ្វើឲ្យកម្ពុជាកាន់​តែមាន​ភាពរីកចម្រើន។

ក្នុងពេលថ្មីៗនេះ ឯកអគ្គ​រដ្ឋទូត​កាហ្សាក់ស្ថាន​បាន​បង្ហាញ​ពី​បំណង​លើក​កំពស់​កិច្ច​សហប្រតិបត្តិ​ការ​ ​និង​ជំរុញ​ការ​វិនិយោគ​ ​និង​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​ឲ្យ​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង​។​

បើតាមរយៈលោក​ ​BeKerzhan​ ​Zhumakhanov​ ដែលជា​ឯកអគ្គ​រដ្ឋទូត​នៃ​សាធារណរដ្ឋ​កាហ្សាក់​ស្ថានរបស់កូរ៉េ ​ប្រចាំ​នៅ​កម្ពុជា​ ​បានឲ្យដឹងថា ​រដ្ឋាភិបាល​កាហ្សាក់ស្ថាន​ ​ចង់​ឃើញ​ទំនាក់ទំនង​ ​និង​កិច្ច​សហប្រតិបត្តិ​ការ​ផ្នែក​នយោបាយ​ ​ការទូត​ ​សេដ្ឋកិច្ច​ ​ពាណិជ្ជកម្ម​ ​និង​វិស័យ​ទេសចរណ៍​ ​រវាង​ប្រទេស​កាហ្សាក់ស្ថាន​ ​និង​កម្ពុជា​ ​ឲ្យមាន​ភាពល្អ​ប្រសើរ​ឡើងជាងមុន​។

ចំពោះបំណងរបស់ឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថាន រដ្ឋសភា​កម្ពុជា​មានការ​ពេញចិត្ត​ ​និង​គាំទ្រ​រាល់​កិច្ច​សហប្រតិបត្តិ​ការ​ដ៏​ល្អ​រវាង​ប្រទេស​កម្ពុជា​និង​កាហ្សាក់ស្ថាន​ ​ដោយមានបំណង ចង់​ឃើញ​នូវ​ការ​អ​ភិ​វ​ឌ្ឍ​ថ្មី​ៗ​ទៀត​ ​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រ​វា​ប្រទេស​ទាំងពីរ​។​

ជាមួយគ្នានេះផងដែរ ​សម្តេច​ពញា​ចក្រីហេង​ ​សំ​រិន​ ​ ​ក៏បាន​ស្នើ​លោក​ ឲ្យ​ឯកអគ្គ​រដ្ឋទូត​បន្ត​ជំរុញ​ ​និង​លើកទឹកចិត្ត​ដល់​អ្នក​វិនិយោគ​ ​និង​ប្រជាជន​កាហ្សាក់ស្ថាន​មក​ធ្វើ​ពាណិជ្ជកម្ម​ ​វិនិយោគ​ ​និង​ទេសចរណ៍​នៅ​កម្ពុជា​ឲ្យតែ​ច្រើនឡើង​ថែមទៀត​។

ជាឱកាសល្អសម្រាប់កម្ពុជាដែលកាន់តែមានភាពរីកចម្រើន គួបផ្សំជាមួយនិងការបង្កើនទំនាក់ទំនងល្អជាមួយនិងបណ្តារប្រទេសមហាអំណាចកាន់តែច្រើនបន្ថែមទៀត។

0 មតិ

បញ្ចេញមតិ

RELATED ARTICLES