ឧកញ៉ាម៉ុង ឫទ្ធី៖ បើខ្ញុំមិនធ្លាប់ធ្វើខ្ញុំគេ ធ្លាប់គេធ្វើបាប ក៏គ្មានជោគជ័យថ្ងៃនេះដែរ

លោកឧកញ៉ាម៉ុង ឫទ្ធី ជាបុគ្គលជោគជ័យលើខ្លាំងលើអាជីវកម្ម និងបានចូលរួមចំណែកយ៉ាងច្រើន ដល់កំណើនសេដ្ឋកិច្ចជាតិខ្មែរយើង ជាពិសេសបានចូលរួមអភិវឌ្ឍន៍កសិកម្មឲ្យមានភាពទំនើបវកម្ម។ មានជោគជ័យខ្លាំងនៅថ្ងៃនេះ មិនមែនមានដោយចៃដន្យនោះទេ តែបានមកពីការខិតខំប្រឹងប្រែង និងតស៊ូយ៉ាងលំបាក សូម្បីតែការអប់រំមិនបានរៀនខ្ពង់ខ្ពស់ដែរ តែការតស៊ូ ធ្លាប់ធ្វើខ្ញុំគេ គេធ្វើបាបស្ទើរគ្មានលស់ថ្ងៃ ទើបធ្វើឲ្យលោកឧកញ៉ាម៉ុង ឫទ្ធីមានថ្ងៃនេះ។

លោកឧកញ៉ាម៉ុង ឫទ្ធី ធ្លាប់លើកឡើងថា  «បើខ្ញុំមិនធ្លាប់ធ្វើខ្ញុំគេ ធ្លាប់គេធ្វើបាប ក៏អត់មានថ្ងៃនេះដែល បទពិសោធន៍ដ៏ល្វីជូរចត់ស៊ីឈ្នួលគេមានច្រើនកន្លែង»។ ជាពិសេសការស៊ីឈ្នួលនៅហាងគុយទាវ នៅផ្សារស៊ីលិប ជាអ្នករត់តុគុយទាវនៅអាយុ១៣ឆ្នាំ ត្រូវដេកជាមួយទំនិញ ហើយក្រោកម៉ោង ៤ភ្លឺធ្វើការចប់ត្រូវលេងចាន និងឆ្លៀតពរកូនថៅកែ និងបោកខោអាវទៀត ហើយសូម្បីលុយមួយរៀល គេមិនដែលនិងឲ្យចាយផង។

លោកបានបញ្ជាក់ថា ការរស់នៅ និងការកៀបសង្កត់ជិះជាន់នៅផ្សារស៊ីលិប បានបង្រៀនជីវិតលោកឧកញ៉ាឲ្យចេះតស៊ូ រហូតរកស៊ីជោគជ័យដូចសព្វថ្ងៃនេះ។ ជាការពិតណាស់ ការរងនូវគំរាបខ្លាំង មកលើបុគ្គលម្នាក់ អាចបង្រៀនបុគ្គលនោះឲ្យចាស់ទុំជាង បុគ្គលផ្សេងដែលមិនធ្លាប់ឆ្លងកាត់ ហើយឲ្យតស៊ូ អត់ធ្មត់នេះហើយ ដែលគេអាចធ្វើរឿងមនុស្សទូទៅមិនអាចធ្វើបាន។

ម្យ៉ាងវិញទៀត ការរកស៊ីជារឿងមួយលំបាក មិនមែនទទួលបានជោគជ័យ ដោយមិនខំប្រឹងប្រែងខ្លាំងទេ តែទាមទាឲ្យសហគ្រិនខ្លួនឯងមានភាពចាស់ទុំ ចេះអត់ធ្មត់ តស៊ូ ទើបអាចធ្វើឲ្យអាជីវកម្មអាចរីកចម្រើនបាន។

សូមបបញ្ជាក់ថា លោកឧកញ៉ាបានចាប់ផ្តើមរកស៊ីដំបូង នៅពេលប្រពន្ធមកតាមរកខ្ញុំឃើញនៅភ្នំពេញ ហើយពេលនោះកំពុងស៊ីឈ្នួលឲ្យគេជាកម្មករ។ ពេលឃើញប្រពន្ធមានក្រវិលមាស៣ហ៊ុនជាប់និងខ្លួន ក៏យកទៅដូរអង្ករ សាច់គោ ល្ហុង ហើយបើកលក់នំបុ័ងសាច់គោអាំងលក់។ ទោះបើកលក់នំបុ័ងសាច់គោអាំងក្តី លោកឧកញ៉ាក៏ឆ្លៀតពេលទៅទៅដាក់ពាក្យលីប៉ាវនៅកំពង់ផែភ្នំពេញ ហើយរត់កងឌុប ហើយប្តូរមករត់រម៉ឺកវិញ មុននិងជោគជ័យមានថ្ងៃនេះ៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES