តំបន់សំខាន់២នៅកម្ពុជាដែលវិនិយោគគិនចិនសម្រុកទៅវិនិយោគ

ការ​វិនិយោគ​យ៉ាងគំហុក​របស់​ចិន​បាន​នាំ​ឲ្យមាន​ការ​ផ្លាស់ប្ដូរ​យ៉ាង​ឆាប់​រហ័ស​​ដល់​ទី​ផ្សារ​អចលន​ទ្រព្យ នៅក្រុងភ្នំពេញនិងនៅខេត្តមួយចំនួន ជាពិសេស​តំបន់ឆ្នេរ​របស់​កម្ពុជា​ ​នៅ​ខេត្ត​ព្រះសីហនុ​ ​និង​តំបន់​ក្បែរ​ខាង។

​ដោយខេត្តព្រះសីហនុជាខេត្តមួយដែលមានសក្កានុពលយ៉ាងខ្លាំងផ្នែកសេដ្ឋកិច្ចដែលអាចទាក់ទាញអ្នក វិនិយោគយ៉ាងច្រើនមកបោះទុនវិនិយោគជាពិសេសពីសំណាក់អ្នកវិនិយោគជនជាតិចិន។

ដោយសារតំបន់ទាំងនោះអាចនិយាយបានថាយើងអាចធ្វើជាលក្ខខណ្ឌសេដ្ឋកិច្ចពីរគឺកំពង់ផែ និងអគារខ្ពស់ៗសម្រាប់ជាអគារដាក់ជួល កាស៊ីណូ និងសណ្ឋាគារ ធ្វើជាកន្លែងសម្រាកលំហែកាយ ឬជាលក្ខណៈរីស៊ត។

តាមរយៈលោក ច្រឹក សុខនីម ដែលជាអគ្គនាយក​ក្រុម​ហ៊ុន ២១st Century Mekong បានឲ្យដឹងថា ជាទូទៅវិនិយោគិនចិនធ្វើការវិនិយោគទៅលើបណ្តារប្រទេសជាច្រើន ជាពិសេសវិនិយោគជាលក្ខណៈអន្តរជាតិសំខាន់មានចំនួនតែពីរប៉ុណ្ណោះគឺ កំពង់ផែ និងChina Town។

ប្រភេទអាជីវកម្មដែលវិនិយោគិនចិនមករកស៊ីនៅស្រុកខ្មែរ ក៏មិនខុសពីការរកស៊ីនៅតាមបណ្តារប្រទេសដទៃទៀតដែរ ក៏ប៉ុន្តែវិនិយោគិនចិនចូលចិត្តការចំណាយជាសាច់ប្រាក់សុទ្ធ ហើយទីផ្សារកម្ពុជាជាទីផ្សារបើកចំហ ដែលពន្ធនិងតម្លៃបន្ថែមផ្សេងៗមានកម្រឹតទាបនៅក្នុងទីផ្សារអចលនទ្រព្យប្រទេសកម្ពុជា។

ម៉្យាងវិញទៀត កាស៊ីណូ និងកំពង់ផែនៅខេត្តព្រះសីហនុមានការរីកចម្រើនយ៉ាងខ្លាំង ដែលពីរឆ្នាំចុងក្រោយនេះ អ្នកជំនាញអចលនទ្រព្យភាគច្រើនបានមើលឃើញថាកំណើននៃវិនិយោគិនចិនមានការកើនឡើងខ្ពស់ក្នុងការអភិវឌ្ឍនៅក្នុងវិស័យអចលនទ្រព្យ។

មិនថាតែនៅខេត្តព្រះសីហនុតែប៉ុណ្ណោះទេ នៅក្រុងភ្នំពេញក៏មានការវិនិយោគលើផ្នែកសំណង់អគារខ្ពស់ៗជាច្រើន ដែលមានការសហការជាមួយនិងក្រុមហ៊ុនសំណង់ចិនធំជាច្រើន។

0 មតិ

បញ្ចេញមតិ

RELATED ARTICLES