តើដីស្រែអំបិលទៅជាយ៉ាងណា ខណៈសមាគមន៍ផលិតអំបិលត្រូវរំសាយ

ការ​ទទួលផល​អំបិល​របស់​សហគមន៍​អ្នក​ផលិត​អំបិល​កំពត​-​កែប​ នាពេល​បច្ចុប្បន្ន​ ពឹងផ្អែក​ទាំងស្រុង​លើក​ត្តា​ធម្មជាតិ ក៏ប៉ុន្តែលោក​ ជាវ​ តាយ​ ដែលជាអភិបាល​ខេត្តកំពត​ ចង់ឃើញ​ការ​ផលិត​អំបិល​ដោយ​ការទាញយក​អំបិលរ៉ែ ជំនួស​ការ​បូម​ទឹក​សមុទ្រយក​មក​ហាលថ្ងៃ។ ​

បច្ចុប្បន្ននេះការដ្ឋានផលិតអំបិលនៅខេត្តកំពតមានការផលិតអំបិលជាធម្មតាដោយសារ​អាកាសធាតុ​អំណោយ​ផង​ ​ប៉ុន្តែ​អ្នក​ផលិត​អំបិល​កំពុងតែ​ព្រួយបារម្ភ​អំពី​ទីផ្សារ​។

មូលហេតុដែលធ្វើឲ្យអ្នកផលិតអំបិលមានការព្រួយបារម្ភនោះគឺដោយសារតែសហគមន៍​អ្នក​ផលិត​អំបិល​ ​កំពត​ ​កែប​ ​ត្រូវ​បាន​រំលាយ​ ​ហើយ​អំបិលដែល​នាំចូល​ពី​ប្រទេសក្រៅ​មានតម្លៃ​ថោកជាង​អំបិល​ក្នុង​ស្រុក​ ​។

ប៉ុន្តែដោយសារតែអាកាសធាតុអំណោយផលល្អ ដូច្នេះហើយការផលិតអំបិលមានភាពល្អ​ប្រសើរដែល ​ម្ចាស់ការ​ដ្ឋាន​ផលិត​អំបិល​ ​លោក​ ​ងួន​ ​ចាន់​សុជាតា មានការ​រំពឹង​ទុក ​ការដ្ឋាន​របស់​លោក​ ​នឹង​ផលិត​អំបិល​បាន ៤០០តោន​ ​។​ ​

ទោះបីជាការផលិតអំបិលមានភាពល្អប្រសើរយ៉ាងណាក្ដីក៏ម្ចាស់ការដ្ឋានផលិត នៅតែមាន ការ​ព្រួយបារម្ភ​ ​អំពី​តម្លៃ​ទីផ្សារ​អំ​បិល​ ​ព្រោះ​បច្ចុប្បន្ន​ ​សហគមន៍​អ្នក​ផលិត​អំបិល​កំពត​ ​កែប​ ​ត្រូវ​បាន​រំលាយ​ ​ហើយ​តម្លៃ​អំបិលដែល​នាំចូល​ពី​ប្រទេស​ចិន​ ​មានតម្លៃ​ប្រហាក់​ប្រហែល​អំបិល​របស់​កម្ពុជា​ ​ធ្វើឲ្យ​ការប្រកួត​ប្រហែង​ទីផ្សារ​មានការ​លំបាក។

សូមបញ្ជាក់ផងដែរថា ទីផ្សារ​អំបិល​កម្ពុជា​ ​គឺជា​រឿង​សំខាន់ណាស់​ ​សម្រាប់​សភា​ពាណិជ្ជកម្ម​ ​ក្នុង​ការ​ជួយ​ជ្រោម​ជ្រែក​ ​និង​ស្វែង​ដំណោះស្រាយ​ទីផ្សារ​ឲ្យបាន​កាន់តែ​ល្អ​ ​ព្រោះ​អំបិល​កម្ពុជា​មាន​សារធាតុ​ចិញ្ជឹម​ ​និង​មានគុណ​ភាពល្អ​ ​ជួល​ដល់​សុខភាព​អ្នកទទួល​ទាន​ ​។​ ​

កត្តានេះហើយដែលដីស្រែអំបិលទាំងអស់មិនអាចកែប្រែជាជាប្រភេទដីផ្សេងបានឡើយ ហើយលោក លោកស្រី ជាចៅសង្កាត់ មេឃុំត្រូវ បានចុះជួប និងពន្យល់ដល់ម្ចាស់ការដ្ឋាន ឱ្យបន្តសកម្មភាពផលិតអំបិល ព្រោះការធ្វើអំបិល គឺជាការជួយដល់ប្រទេស សង្គម និងរដ្ឋបាលខេត្តកំពត។

0 មតិ

បញ្ចេញមតិ

RELATED ARTICLES