ក្រសួងសេដ្ឋកិច្ច៖ បុរីខ្លះតម្លៃផ្ទះមធ្យមទេ ងំតម្លៃការប្រាក់បង់រំលស់តែម្តង

លោកវង្សី វិស្សុតរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន ឲ្យដឹងក្នុង​កិច្ចប្រជុំ​កាលពី​ពេលថ្មីៗ​នេះ ថា មានបុរីមួយចំនួន តម្លៃផ្ទះដែលត្រូវលក់មធ្យមទេ តែងំ តម្លៃអត្រាការប្រាក់ បូកបន្ថែម​ទៅការ​បង់រំលស់។

ឯកឧត្តម បន្តថា អ្នកមានលុយទិញ ចេះតែទិញ បានហើយ ចំណែកមិនមានលុយ គឺមិនមានផ្ទះ​ល្អរស់​នៅ ។ បច្ចុប្បន្នក្រសួងកំពុងធ្វើការវិនិយោគជាមួយ វិស័យឯកជន ដោយតម្រូវ​ឲ្យមានការ​សាងសង់​លំនៅ​ដ្ឋាន ដែលមានតម្លៃថោក ដោយក្រសួងមិនយកពន្ឋទៅលើតម្លៃសាងសង់ ថ្លៃសេវា រួមទាំង​ការសហការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ បណ្តាញលូ ផ្លូវដល់ម្ចាស់គំរោងដោយឥតគិតថ្លៃ។

លោកបន្តថា អ្វីដែលក្រុមហ៊ុនឯកជនត្រូវសងមកវិញ គឺ ត្រូវសាងសង់ផ្ទះលក់ មិនឲ្យថ្លៃពេក ដោយត្រូវ​សាងសង់ផ្ទះតម្លៃទាប៣០ភាគរយនៃគម្រោងរបស់ពួកគេ និងប្រកាស​គំរោង​នោះដល់​អ្នកទិញ​ដឹងអំពី​ការ​បង់ប្រាក់ និងមិនត្រូវឲ្យមានការប្រាក់ខ្ពស់នោះឡើយ។

លោកបបានបញ្ជាក់ផងដែរថា បច្ចុប្បន្នរដ្ឋាភិបាល​ឲ្យវិស័យឯកជនចូលរួម ប៉ុន្តែពេលអនាគត​រដ្ឋា​ភិបាល​នឹងវិនិយោគលំនៅដ្ឋានតម្លៃទាបលក់ជូនប្រជាពលរដ្ឋ។

អត្ថបទ៖ ពេជ្រ ស្រីវណ្ណ

0 មតិ

បញ្ចេញមតិ

RELATED ARTICLES