ខេត្តបន្ទាយមានជ័យនឹងមានទីក្រុងរណបពាន់ហិចតា តម្លៃរាប់លានដុល្លារ

ខេត្តបន្ទាយមានជ័យជា ដែលស្ថិតនៅចុងពាយ័ព្យនៃប្រទេស​ដែលមានសេដ្ឋកិច្ចយ៉ាងសំខាន់​មួយ​របស់ប្រទេសជាតិ ហើយមានព្រំខេត្តជាប់ខេត្តឧត្តរមានជ័យ ខេ្តតសៀមរាប ខេត្តបាត់ដំបង និងមាន​ព្រំដែនរួមអន្តរជាតិជាមួយប្រទេសថៃ។

ក្នុងពេលថ្មីនេះមានការវិនិយោគរវាងវិនិយោគិនកម្ពុជា ជាមួយនិងវិនិយោគិន បានបង្កើតគម្រោង​ទីក្រុង​រណបដ៏ធំមួយគឺ China Poipet Satellite City​ ជាការអភិវឌ្ឈន៏ថ្មី បែបទីក្រុងរណប ទំនើប ស៊ីវីល័យ និង ប្រកបដោយ ចក្ខុវិស័យខ្ពស់ រួមមាន អាគាខុនដូ​ សណ្ឋាគារ រីសត ផ្សារទំនើប casino តំបន់សេដ្ធកិច្ចពិសេស រោងចក្រ សួនឧស្សាហ៍កម្ម ផែរស្ងួត​ សំណង់បុរី លំនៅដ្ឋាន​ លាតសន្ធឹងលេីផ្ទៃដីសរុបជាង 1 ពាន់ហិកតា តាមបណ្តោយផ្លូវជាតិលេខ 59 ក្បែរទីក្រុងប៉ោយប៉ែត ចំងាយត្រឹមតែ3kmប៉ុណ្ណោះពីច្រកពីព្រំដែនថៃ។

បច្ចុប្បន្ននេះក្រុមហ៊ុនគឺកំពុងតែ ​ធ្វើ​ការអភិវឌ្ឍន៍ហេដ្ឋារចនា​សម្ព័ន្ធ​ខ្លះៗហើយ ដូចជា ផ្លូវ​ ប្រព័ន្ធលូ ទឹកស្អាត និងភ្លើង។

ក្រុងប៉ោយប៉ែត មានផ្ទៃដី​ធំទូលាយ​សម្រាប់​អភិវឌ្ឍន៍ ហើយមានព្រំប្រទល់ជាប់ជាមួយប្រទេសថៃ និង​ជាច្រកទ្វារសេដ្ឋកិច្ចដ៏សំខាន់រវាងប្រទេស ទាំងពីរ គឺកំពុងតែមាន កំណើននៃការអភិវឌ្ឍ​អចលនទ្រព្យ ហើយជាតំបន់​មាន​សកម្មភាព​ពាណិជ្ជកម្ម​មមាញឹក និងមាន​ប្រជាជន​រស់នៅកុះករ។

ដោយមើលឃើញពីសក្កានុពលនៃក្រុងប៉ោយប៉ែតដូចជា៖កាស៊ីណូជិត ៣០ កន្លែង គម្រោងបុរី ១០ គម្រោង និងមានក្រុមហ៊ុន និងរោងចក្រជាច្រើននៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានដូចជា ៖ រោងចក្រផលិតគ្រឿង អេឡិចត្រូនិច សំលៀកបំពាក់ និងផលិតផលផ្សេងៗជាច្រើនទៀត។

កត្តាទាំងអស់នេះហើយដែលធ្វើឲ្យមានការទាក់ទាញនៃគម្រោង China Poipet Satellite City ឲ្យជ្រើសរើសក្រុងប៉ោយប៉ែតសម្រាប់អភិវឌ្ឍន៍គម្រោងទីក្រុងរណបដ៏ធំមួយនេះ។

0 មតិ

បញ្ចេញមតិ

RELATED ARTICLES