ដឹងទេថានៅក្រុងភ្នំពេញខណ្ឌណាដែលមានវិនិយោគិនចិនទៅវិនិយោគច្រើនជាងគេ

វិនិយោគិនចិនកំពុងមានសន្ទុះវិនិយោគយ៉ាងខ្លាំងនៅក្រុងភ្នំពេញ ដែលបានប្រែក្លាយ​ភ្នំពេញ​ទៅជា​ក្រុង​មួយដែលមានការរីកចម្រើនកាន់តែខ្លាំងទៅលើវិស័យអចលនទ្រព្យ និងសំណង់ និងមាន​សំណង់​អគារ​ធំខ្ពស់ជាច្រើនលេចឡើង។

ខណ្ឌទាំង១២ នៅក្រុងភ្នំពេញមានការរីកចម្រើនខាងវិស័យអចលនទ្រព្យនិងសំណង់ ក៏ប៉ុន្តែ​នៅមាន​ខណ្ឌមួយចំនួនមិនទាន់មានការរីកចម្រើនខ្លាំងនៅឡើយ។ខណ្ឌទាំងអស់នៅក្រុង​ភ្នំពេញតើអ្នក​ដឹងទេ​ថា​ខណ្ឌណាដែលមានវិនិយោគចិនច្រើនជាងគេ?

បើតាមរយៈលោកបណ្ឌិត គីម ហ៊ាង ដែលជាអ្នកជំនាញផ្នែកអចលនទ្រព្យកម្ពុជាដ៏ពូកែម្នាក់ ជា​អគ្គ​នាយកក្រុមហ៊ុន Khmer Real Estate និង ជាអតីតប្រធានសមាគមន៍ អ្នកវាយតម្លៃ និងភ្នាក់​ងារ​អចលនវត្ថុ​ក​ម្ពុ​ជា​ បានឲ្យដឹងថាខណ្​ឌដែលមាន​វិនិយោគិនចិន​ច្រើនជាង​គេទៅវិនិយោគ​គឺខណ្ឌ​ចំការ​មន ដែលមានសង្កាត់ចំនួនពីរមានសក្កានុពលខ្លាំង ១.សង្កាត់បឹងកេងកង ២.សង្កាត់ទន្លេបាសាក់។

បច្ចុប្បន្ននេះសង្កាត់ទាំងពីរនេះ មានគម្រោងជាច្រើនដែលជាគម្រោងរបស់វិនិយោគិនចិនមកវិនិយោគ កាលពី២០១៥វិនិយោគិនចិនមកវិនិយោគក្នុងនាមជាក្រុមហ៊ុនសំណង់ដើម្បីម៉ៅការសាងសង់ បន្ទាប់​មកទើបវិនិយោគិនចិនមកវិនិយោគដែលជាអ្នកវិនិយោគខ្លួនឯងនិងសាងសង់ខ្លួនឯងក្នុងនាមជាក្រុមហ៊ុន​វិនិយោគ ហើយម្ចាស់គម្រោងធំៗគឺជាអ្នកវិនិយោគចិនដែលភាគច្រើនស្ថិតនៅសង្កាត់បឹងកេងកង និង​សង្កាត់ទន្លេបាសាក់។

សូមបញ្ជាក់ផងដែរ ថាខណ្ឌចំការមន គឺជាខណ្ឌមួយដែលមានភាពទាក់ទាញ​ការវិនិយោគ​វិស័យ​អចលនទ្រព្យ នៅក្នុងចំណោមខណ្ឌទាំង១២ នៃរាជធានីភ្នំពេញ ហើយក៏បានបង្ហាញ​ពីសក្តានុពល​យ៉ាងខ្លាំងពីការកើនឡើងនៃសំណង់អគារស្នាក់នៅចម្រុះ អគារសហកម្មសិទ្ធិ(ខុនដូ) ផ្សារទំនើប ដែល​បន្តរីកដុះឡើងដូចផ្សិតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ចំណែកតម្លៃអចលនទ្រព្យនៅខណ្ឌចំការមនមានការកើនឡើងខ្លាំង ដែលធ្វើឲ្យតំបន់​នោះជា​តំបន់ដែលទាក់ទាញក្នុងការសាងសង់អគារធំខ្ពស់។

0 មតិ

បញ្ចេញមតិ

RELATED ARTICLES