ផ្លូវលេខ៤៨ កោះកុង-ព្រះសីហនុនឹងក្លាយជាផ្លូវហាយវេ នាពេលខាងមុខនេះ

ផ្លូវជាតិលេខ៤៨ គឺជាផ្លូវចេញពីស្រែអំបិលទៅកោះកុង មានប្រវែង ១៣៨គីឡូម៉ែត្រ ហើយ ផ្លូវជាតិលេ ខ៤៨ នេះផងដែរគឺមានការជួសជុលនូវកន្លែងដែលខូចខាត ដើម្បីឲ្យប្រជាពលរដ្ឋអាចធ្វើចរាចរ ទៅ ចូលរួម អបអរសាទរពិធីបុណ្យ សមុទ្រនៅខេត្តកោះកុង និងដឹកទំនិញទៅ កាន់ទីផ្សារ បានយ៉ាង ឆាប់រហ័ស។

បើតាមរយៈបណ្តាញ ទំនាក់ទំនងសង្គមរបស់រដ្ឋបាលខេត្តកោះកុង កាលពីព្រឹកថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០១៩ នេះក្រោមការអញ្ញើញទៅសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី ជាង១ ម៉ឺននាក់ នៅ ខេត្តកោះកុងរបស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថាកម្មការិនីចំនួន ១៣,៨៦៦នាក់ មកពី រោងចក្រ សហគ្រាស ចំនួន៧ នៅក្នុងខេត្តកោះកុង ដែលមានការវិនិយោគមកពី ប្រទេស ជប៉ុន ចំនួន២, ថៃចំនួន៣, កូរ៉េចំនួន១, និងហូឡង់ចំនួន១។

សម្តេចតេជោនាយករដ្ឋមន្ត្រីមានមោទនភាពយ៉ាងខ្លាំងចំពោះភាពរីកចម្រើននៃវិស័យឧស្សាហកម្ម កម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះស្របពេលដែលរាជរដ្ឋាភិបាលកំពុងតែជំរុញនូវគោលនយោ បាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម(២០១៥-២០២៥)ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថ្លែងអំពីភាពរីកចម្រើន នៃខេត្តកោះកុង នា ពេលបច្ចុប្បន្ននេះ ដែលមានភាពខុសឆ្ងាយពីអតីតកាល ដែលកាលពីមុនខេត្តកោះកុងគឺមិនមានហេដ្ឋា រចនាសម្ព័ន្ធ ជាពិសេសផ្លូវធ្វើដំណើរគឺមិនមានភាពងាយស្រួលនោះទេ ក៏ប៉ុន្តែពេលបច្ចុប្បន្ននេះ ការធ្វើដំណើរពីភ្នំពេញមក ខេត្តកោះកុងគឺមានភាពងាយស្រួលជាងមុនឆ្ងាយណាស់។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ប្រាប់ដល់បងប្អូនប្រជាពលរដ្ឋអ្នកខេត្តកោះកុងថា នៅថ្ងៃខាងមុខនេះ ផ្លូវលេខ៤៨ ពីខេត្តកោះកុង ទៅខេត្តព្រះសីហនុ នឹងក្លាយទៅជាផ្លូវហាយវេ (Hight Way)ដ៏សំខាន់មួយសំរាប់បំរើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋយើងដែលផ្លូវនេះនឹងត្រូវស្ថាបនាឡើ ងដោយជំនួយសាធារណរដ្ឋកូរ៉េ។ ក្នុងពេលបច្ចុប្បន្ននេះ យើងក៏មានផ្លូវចេញពីខេត្តកោះកុង ទៅតំបន់ ថ្មដា នៃខេត្តពោធិសាត់ និងខេត្តបាត់ដំបងទៀតផង ដើម្បីអោយការធ្វើដំណើររបស់ប្រជាពល រដ្ឋយើង កាន់តែងាយស្រួល និងចំណេញទាំងពេលវេលា និងថវិកា ។

0 មតិ

បញ្ចេញមតិ

RELATED ARTICLES