ព្រោះមូលហេតុនេះ ទើបធ្វើឲ្យ Mercedes-Benz ក្លាយជាក្រុមហ៊ុនផលិតឡានលក់ដាច់ជាងគេទី១ក្នុងឆ្នាំ ២០១៨

ម៉ាកឡាន Mercedes-Benz គឺជាយីហោល្បីល្បាញមួយរបស់ប្រទេសអាល្លឺម៉ង់ដែល លក់បានច្រើនជារៀងរាល់ឆ្នាំ ជាមួយគុណភាពដែលទទួលស្គាល់ជុំវិញពិភពលោក ដោយស្ថាបនិក ២ រូបគឺលោក Karl Benz និងលោក Gottlieb Daimler ។

យោងតាម Wiki បាននិយាយថា នៅក្នុងឆ្នាំ ២០១៨ កន្លងទៅនេះ ក្រុមហ៊ុនឡាន Mercedes-Benz បានក្លាយជាក្រុមហ៊ុនឡានទី១ ដែលលក់ដាច់ឡានដឹកអ្នកដំណើរបានច្រើនបំផុតក្នុងទីផ្សារលក់រថយន្ដ ។

មិនត្រឹមតែប៉ុណ្ណោះ ឡានរបស់ក្រុមហ៊ុន Mercedes-Benz ជាង ២.៣១ លានគ្រឿងត្រូវបានលក់ដាច់អស់ ត្រឹមឆ្នាំ ២០១៨ ទៅទូទាំងពិភពលោក រួមទាំងកម្ពុជាផងដែរ ។

ជាពិសេសជាងនេះដែរ បើយោងតាម CNBC ក៏បាននិយាយទៀតដែរ Mercedes-Benz ក៏ជាក្រុមហ៊ុនចំណាត់ថ្នាក់់លេខ ៣លើលោក នៅក្នុងចំណោមក្រុមហ៊ុនផលិតរថយន្ដធំៗដូចជា Ford, Hyundai, Porsche, Toyota, Bentley, Volkswagen, SEAT,  Jaguar Land Rover, Ferrari, Subaru និង Aston Martin ជាដើមដែលមានចំណូលខ្ពស់ពីការលក់រថយន្ដនោះ ។

គួរបញ្ជាក់ផងដែរថា បើគិតមកទាល់ពេលនេះ ក្រុមហ៊ុនឡាននេះមានអាយុកាលជាង ៩២ ឆ្នាំហើយនៅក្នុងប្រទេសអាល្លឺម៉ង់ ជាមួយការផលិតឡានរាប់សែនគ្រឿងក្នុងមួយឆ្នាំ ដើម្បីធ្វើការលក់ចេញទៅកាន់គ្រប់ប្រទេសលើពិភពលោក ៕

អត្ថបទដោយ ៖ ឆាំ មករា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES