វេបសាយបរទេសទាំងនេះហើយ ធ្វើឲ្យអ្នករកស៊ីអនឡាញនៅខ្មែរមួយចំនួនកើបលុយរាប់ម៉ឺនដុល្លារ

មិនតិចឆ្នាំនោះទេដែលមានក្រុមហ៊ុនជាច្រើននៅខ្មែរបានអង្គុយកើបលុយរាប់ម៉ឺនដុល្លារពីវេបសាយបរទេសទាំងនេះ តាមរបររបស់ពួកគេរៀងខ្លួន ។

ខណៈពេលនេះដែរ យើងនឹងនាំលោកអ្នកទៅស្គាល់វេបសាយលក់ទំនិញអនឡាញបរទេសទាំងនេះដែល យើងមិនបានដឹងច្រើនពីវា ហើយអ្នករកស៊ីមួយចំនួននៅស្រុកខ្មែរ កំពុងសប្បាយយកលុយពីនេះ ។

វេបសាយទាំងអស់នោះរួមមាន Amazon, Tmall, Alibaba, 168.com,eBay និង Taobao ផងដែរ ដែលអ្នកប្រកបអាជីវកម្មអនឡាញជាច្រើននៅស្រុកយើង កំពុងតែយកទំនិញពីវេបសាយទាំងនេះ មកលក់ ត នៅកម្ពុជា ហើយស៊ីក្បាលកាក់ពីទំនិញទាំងនោះ ។

ដូចអ្នកបានដឹងច្រើនមកហើយថា ទំនិញដែលទិញយកមកច្រើននោះ គឺក្នុងតម្លៃថោក ព្រោះតែទិញច្រើនតម្លៃដើម និងចុះថោក ដូច្នេះហើយទើបធ្វើឲ្យការយកទំនិញមកលក់នៅស្រុកយើង អាចរកលុយបានច្រើនបែបនេះ ។

គួរបញ្ជាក់ផងដែរថា មិនមែនមានតែវេបសាយប៉ុន្មានខាងលើនេះទេ ដែលអ្នករកស៊ីទិញយកមកលក់នៅខ្មែរនោះ ព្រោះថាមានវេបសាយច្រើនទៀតដែលពួកគាត់អាចទិញយកមកលក់ ឬ ទទួលការកុម្ម៉ង់ពីស្រុកខ្មែរ ហើយទៅយកពីបរទេសនោះ ៕

អត្ថបទដោយ ៖ ឆាំ មករា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES