បង្កើតក្រោយ Facebook ជាង ៧ ឆ្នាំ តែ WeChat គៀងគរអ្នកប្រើប្រាស់មិនតិចv

បើគិតមកទាល់ពេលនេះជាង ១៥ ឆ្នាំហើយ ដែល Facebook មានអាយុកាលនៅលើពិភពបច្ចេកវិទ្យា ហើយនៅឈរជើងបានរឹងមាំដដែល ទោះបីធ្លាប់ត្រូវរងការចោទប្រកាន់ និង ជួបប្រទះបញ្ហាគេលួចយកគណនីច្រើនមកហើយក្ដី ។

Facebook អាមេរិកពេលនេះមានអ្នកប្រើប្រាស់ជាង ២ ពាន់លាននាក់ហើយ ដែលកំពុងដំណើរការភាសាជាង ១៤០ នៅជុំវិញពិភពលោក រួមទាំងភាសាខ្មែរផងដែរ ។

មិនត្រឹមតែប៉ុណ្ណោះ ទោះបីមានអ្នកប្រើប្រាស់ ២ ពាន់លាននាក់នៅជុំវិញពិភពលោកក៏ដោយ ក៏វានៅតែមានបណ្ដាញសង្គមលាក់មុខមួយចំនួន ក៏មានប្រៀបប្រហាក់ប្រហែលនិង Facebook ដែរ ។

ដូចជាបណ្ដាញសង្គមនៅចិនមួយ គឺ WeChat ដែលបង្កើតឡើងទើបបាន ៨ ឆ្នាំប៉ុណ្ណោះ ក្រោយ Facebook ឆ្ងាយ តែវាហាក់លុកលុយទីផ្សារប្រទេសចិនច្រើនខ្លាំងមែនទែន រហូតធ្វើឲ្យ Facebook មិនអាចចូលប្រទេសចិនចុះ ជាមួយអ្នកប្រើប្រាស់ WeChat ប្រមាណ ១ ពាន់លាននាក់ នេះបើគិតតែប្រទេសចិនមួយប៉ុណ្ណោះ ។

វាអាចជានិន្នាការល្អ ប្រសិនបើពិភពលោកទទួបានរបកគំហើញថ្មីសម្រាប់យើងប្រើប្រាស់ ជាពិសេសវាក៏មាននៅមុខងារច្រើនជាង Facebook ថែមទៀតដែរ ដូចជាសេវាកម្មវេលុយ បង់លុយ ផ្ញើលុយ ឬ ទិញទំនិញអនឡាញ និង ជាបណ្ដាញសង្គមជាដើម ។

គួរបញ្ជាក់ផងដែរថាទោះបី WeChat បង្កើតក្រោយ Facebook តែវារាលដាលពេញពិភពលោក ដូចជា Facebook ក៏ថាបានដែរ ព្រោះតែពេលបច្ចុប្បន្ននេះ ប្រជាជនចិនហាក់កើនឡើងច្រើនណាស់ ដូច្នេះហើយចិនគឺប្រើប្រាស់តែរបស់ខ្លួនប៉ុណ្ណោះ ដែលជាហេតុធ្វើឲ្យ អត្រាអ្នកលេងកើនឡើងតាមហ្នឹងដែរ ។

និង បណ្ដាប្រទេសមួយចំនួនដែលទទួលឥទ្ធិពលពីចិន ក៏មានអ្នកប្រើប្រាស់ច្រើនទៅតាមហ្នឹងទៀតដែរ ព្រោះវាងាយស្រួលប្រើច្រើន តែសម្រាប់កម្ពុជាយើងវិញ នៅមានតិចតួចណាស់ដែលដោនឡូតប្រើនោះ ៕

អត្ថបទដោយ ៖ ឆាំ មករា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES