Huawei, Samsung ចេញអេក្រង់បត់ ១ តង់ Xiaomi ចេញអេក្រង់បត់ដល់ ២ តង់ តម្លៃក្រោម ១ ពាន់ដុល្លារ

ថ្មីៗនេះក្រុមហ៊ុន Huawei បានប្រកាសចេញនៅស្មាតហ្វូនរបស់ខ្លួន ហើយក៏បានយកមកដាក់បង្ហាញនៅប្រទេសកម្ពុជាដែរ ដែលធ្វើឲ្យមនុស្សមិនស្ទើនោះទេដែលភ្ញាក់ផ្អើលខ្លាំង ជាមួយរូបរាង និងការផលិតបែបថ្មីអេក្រង់បត់ ។

ហើយមិនមែនតែ Huawei នោះទេ ដែលដាក់បង្ហាញស្មាតហ្វូនកូនកាត់ថេប្លេតនេះ សូម្បីតែ Samsung ក្រុមហ៊ុនកូរ៉េ និងដាក់បង្ហាញនៅខែមេសាទៀតដែរ សម្រាប់ស្មាតហ្វូនអេក្រង់បត់ដូចគ្នា ដើម្បីបង្ហាញដល់ទីផ្សារបច្ចេកវិទ្យា ។

ជាងនេះដែរ ក្រុមហ៊ុនចិនមួយដែលលាក់មុខមាត់យូរមកហើយ Xiaomi នោះក៏បានបញ្ចេញមហិច្ឆតារបស់ខ្លួនដែរ គឺផលិតស្មាតហ្វូនអេក្រង់បត់បានរហូតដល់ ២ តង់តែម្ដងលើកនេះ ដើម្បីដេញជើងស្មាតហ្វូនរបស់ក្រុមហ៊ុនមួយចំនួន និង ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលជាខ្លាំង ។

អ្វីដែលពិសេសជាងនេះទៅទៀតនោះ តម្លៃរបស់វាវិញ គឺក្រោម ១ ពាន់ដុល្លារ (៩៩៩) ក្រោយស្មាតហ្វូនអេក្រង់បត់របស់ Samsung Galaxy Fold (១,៩៨០ដុល្លារ) និង Huawei Mate X (២,៦០០ដុល្លារ) ។

ក្នុងនោះដែរ ប្រភពព័ត៌មាន iGyaan បាននិយាយថា ស្មាតហ្វូនអេក្រង់បត់២តង់នេះនិងចេញនៅចន្លោះខែ មេសា និង មិថុនា សម្រាប់ម៉ូឌែលថ្មី Mi Fold និង Mi Flex នេះ ។

គួរបញ្ជាក់ផងដែរថា មូលហេតុដែលធ្វើឲ្យអេក្រង់បត់ ២ តង់របស់ Xiaomi ថោកជាង Samsung និង Huawei បែបនេះ ក៏ព្រោះតែ Xiaomi បំពាក់នូវអេក្រង់ប្រភេទ OLED ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន Visionox Technology ដែលគុណភាពអាចខុសពី Samsung និង Huawei តែមានអក្រង់ OLED ដូចគ្នា ។

ជម្រាបដែរថា អេក្រង់បត់បាន២ តង់នេះ នឹងក្លាយទីជាដៃគូរប្រជែងទៅស្មាតហ្វូនអេក្រង់បត់ផ្សេងទៀត ព្រោះតែវាមានចំណុចពិសេសបត់បាន ២ តង់ និង តម្លៃមិនដល់ ១ ពាន់ដុល្លារទៀតនោះ ៕

អត្ថបទដោយ ៖ ឆាំ មករា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES