២ ប្រទេសជិតខាងយើងកំពុងទាញប្រយោជន៍ពីបណ្ដាញសង្គមនេះ ខណៈកម្ពុជាវិញស្ងាត់ជ្រៀប

ឆ្លៀតពេលដែលបណ្ដាញសង្គមនៅលើពិភពលោកល្បីៗមួយចំនួនកំពុងមានបញ្ហា ប្រទេសជិតខាងយើង ២ គឺ វៀតណាម និងថៃកំពុងទាញយកប្រយោជន៍ពីបណ្ដាញសង្គមទាំងនេះ ក្នុងការដោះស្រាយបញ្ហា ។

១. Line

Social Media ឬហៅថាបណ្ដាញសង្គមនេះ កំពុត្រូវប៉ាន់ខ្លាំងណាស់ក្នុងលើប្រទេស ថៃ ព្រោះប្រទេសនេះនិយមប្រើប្រាស់ Line ច្រើន ព្រោះវាងាយស្រួល ហើយមិនដែលរងផលប៉ះពាល់នោះទេ ។

រីឯវៀតណាមក៏ដូចគ្នាដែរ ព្រោះប្រទេសនេះក៏ធ្លាប់ទទួលរងការបិទហ្វេសប៊ុកមិនឲ្យប្រើប្រាស់ដែរ តែក្រោយមកបញ្ហាក៏ត្រូវដោះស្រាយបាន ។

ដូចអ្នកបានដឹងហើយថា ប្រទេសមួយចំនួននៅលើពិភពលោកដូចជា ចិន ប៉ាគីស្ថាន អ៊ីរ៉ង់ និង ស៊ីរី ជាដើម ដែលមិនអាចលេង Facebook បាននោះ ហើយក៏ព្រោះតែប្រទេសមួយចំនួនជួបរឿងឃោឃៅច្រើន និង ប្រទេសខ្លះទៀតក៏ខ្លាចប៉ះពាល់នយោបាយជាដើមទើបមិនអាចឲ្យ Facebook ចូលបាន ។

២. Instagram

មិនមែនតែ Line នោះទេ ដែលថៃពេញនិយមនោះ សូម្បីតែ Instagram ក៏ថៃប្រើប្រាស់លំដាប់លេខ១ដែរ ព្រោះមានតួលេខជាង ៧.៨ លាននាក់ដែលកំពុងលេង Instagram ខណៈដែលវៀតណាមមានចំនួនអ្នកប្រើប្រាស់ត្រឹម ១.៥ លាននាក់ប៉ុណ្ណោះ ។

ដូចយើងបានឃើញតាមបណ្ដាញសារព័ត៌មានហើយថា ថៃ និង វៀតណាម មានសេដ្ឋកិច្ចរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ខណៈដែលប្រទេសក្បែខាងមួយចំនួនដើរមិនទាន់សេដ្ឋកិច្ចប្រទេសទាំង ២ នេះនោះទេ ។

ជាពិសេសគេក៏ចេះទាយយកប្រយោជន៍ពីបណ្ដាញសង្គម ដែលបើកឲ្យប្រើប្រាស់ស្រាប់នេះទៀតដែរ ដូច្នេះហើយរឹតតែធ្វើឲ្យ ប្រជាជន និង របកគំហើញថ្មីៗត្រូវបានកើតឡើងជាបន្ដបន្ទាប់ ផងដែរ ។

ដូច្នេះហើយ ស្រុកយើងក៏ត្រូវបង្កើនអ្នកប្រើប្រាស់ដែរ ពិសេសអ្នកធ្វើអាជីវកម្មតាមអនឡាញ ឬ មានក្រុមហ៊ុនជាដើម ដែលអាចផ្សព្វផ្សាយយផលិតផលសេវាកម្មយើងមានគេដឹងកាន់តែច្រើន ដើម្បីបង្កើតចំណូលថែមទៀត ៕

អត្ថបទដោយ ៖ ឆាំ មករា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES