អតីតមេធំ Apple ស្ទីវចប មានចំណុចពិសេស ២ យ៉ាង អាចធ្វើអោយ Apple មានតម្លៃទ្រីលានដុល្លារក្នុងប្រវត្តិសាស្រ្ត

មកទល់នឹងម៉ោងនេះកំពូលស្មាតហ្វូនរបស់អតីតស្ថាបនិក Steve Jobs បានក្លាយជាក្រុមហ៊ុន នាំមុខគេចបំផុតនៅក្នុងអណាចក្របច្ចេកវិទ្យា ដែលមានតម្លៃ ១ ទ្រីលាន ដុល្លារ មុនគេបង្អស់ក្នុងប្រវត្តិសាស្រ្ត។

នៅពេលនិយាយដល់ក្រុមហ៊ុនយក្សមួយនេះ មនុស្សគ្រប់គ្នាស្រម៉ៃឃើញបុរសសំគម ដែលតែងតែឈរនៅលើវេទិការបង្អួតផលិតផលរបស់ខ្លួន នៅមុខទស្សនិកជនរាប់លានអ្នក ដែលធ្វើអោយផលិតផលដែលគាត់ដាក់លក់ក្លាយជាផលិតផល ដែលមនុស្សភាគច្រើនតម្រង់ជួរគ្នាទិញ ពេលចេញលក់ម្តងៗ បុរសម្នាក់នោះគឺ Steve Jobs។

Apple ជោគជ័យមិនមែនជារឿងចៃដន្យនោះទេ ដោយសារតែ Steve Jobs មានជំនាញទេព ២ យ៉ាង ដែលសហគ្រិនក្នុងលោកនេះមិនងាយអ្នកណាធ្វើដូចរូបលោកឡើយ។

១.ជំនាញបង្កើតថ្មី

Steve Jobs ជាមនុស្សម្នាក់ ដែលមានគំនិតឆ្នៃប្រឌិតកម្រិតខ្ពស់បំផុត ដោយក្នុងនោះអាចនិយាយបានថាមកពីលោកជាវិស្វករអគ្គីនី ដែលធ្វើការទាក់ទងនឹងបច្ចេកវិទ្យា ដូចនេះគំនិតនៃការឆ្នៃប្រឌិតរបស់គាត់គឺខ្លាំងពូកែណាស់។ តួរយ៉ាងដូចជាការផលិតប្រព័ន្ធប្រតិបត្តិការណ៍ IOS របស់ Steve បានបើករបកគំហើញថ្មីមួយ ដែលពិភពលោកមិនទាន់មាន ជាហេតុធ្វើអោយក្រុមហ៊ុន Apple ហ៊ានចាយលុយជាង ៨០០ លានដុល្លារទិញ Steve អោយមកធ្វើជា CEO របស់ Apple។ Steve ជាមនុស្សម្នាក់ដែលជឿលើអនាគត និងកែវភ្នែករបស់គាត់ណាស់ គាត់អាចទាយដឹងថាមនុស្សត្រូវកាអ្វីនៅរយៈពេលខាងមុខ។

២.សិល្បៈ

គ្រាន់តែមើលសំបកទូរស័ព្ទ និងការរចនារូបរាង និងកម្មវិធី យើងក៏អាមើលដឹងថា Steve Jobs ជាមនុស្សម្នាក់ដែលមានសិល្បៈខ្ពស់ នៅក្នុងការកស៊ីដែរ។ រំលឹកកាលពីឆ្នាំ ១៩៧៦ ក្រោយពីលោកត្រូវបានបែកបាក់ចេញពីក្រុមហ៊ុន Apple លោកបានបង្កើតក្រុមហ៊ុនៀផលិតកុំព្យូទ័រមួយ ដែលមានឈ្មោះថា NEXT និងក្រុមហ៊ុនផលិតខ្សែភាពយន្តមួយ ដែលមានឈ្មោះថា PIXAR ដែលធ្វើការទាក់ទងជាមួយនឹងសិល្បៈ។ ចំណុចនេះអាចនិយាយបានថាលោកជាសហគ្រិនម្នាក់ដែលមានសិល្បៈនៅក្នុងការកស៊ី តួរយ៉ាងដូចជាពេលលោកលក់ផលិតផល iPhone នៅក្នុងកម្មវិធីធំៗជាដើម លោកមានសល្បៈមួយគឺធ្វើមិនអោយអតិថិជនដឹងថា លោកកំពុងលក់ផលិតផលនោះទេ ហើយផលិតផលទៀតសោទមិនចាំបាច់ជះលុយក្នុងការធ្វើទីផ្សារនោះទេ គឺលក់ដាច់ជាងគេស្ទើរតែគ្រប់ផលិតផលទាំងអស់។

អត្ថបទដោយ៖ នេន សុធី (Sale Editor of Business Cambodia)

0 មតិ

បញ្ចេញមតិ

RELATED ARTICLES