មកស្គាល់សេវាកម្ម App ៣ កំពុងបង្កើតឡើងដណ្ដើមទីផ្សារគ្នានៅកម្ពុជា

បើសម្លឹងមើលពីសេវាកម្មអនឡាញ និងការបង្កើតបច្ចេកវិទ្យាថ្មីៗនៅក្នុងប្រទេសយើងនារពេលបច្ចុប្បន្ននេះហាក់កំពុងរីកចម្រើនខ្លាំងណាស់ ។

ព្រោះមាន Tech Start Up (ចាប់ផ្ដើមអាជីវកម្មបច្ចេកវិទ្យា) ច្រើនដែលកំពុងរីកដុះឡើងរាល់ថ្ងៃ ជាពិសេសគឺយុវវ័យតែម្ដង ដែលកំពុងចាប់អារម្មណ៍លើរឿងទាំងនេះ ។

ខណៈពេលនេះដែរ យើងនឹងនាំអ្នកទៅមើលរបកគំហើញ App បច្ចេកវិទ្យា ៣ ដែលកំពុងប្រកួទប្រជែងគ្នាក្នុងទីផ្សារអនឡាញនៅក្នុងស្រុកយើងនោះ ។

១. App ដឹកម្ហូបអាហា

ដូចអ្នកបានឃើញស្រាប់ហើយនៅក្នុង Facebook ឬ ក៏ Social Media ផ្សេងទៀតដែលគេផ្សព្វផ្សាយពី App កម្ម៉ង់ម្ហូបអាហារបស់ពួកគេ ។

ហើយ App នេះដែរ កំពុងធ្វើឲ្យមនុស្សកាន់តែចំណាយពេលតិចទៀតហើយនៅក្នុងការរស់នៅ ព្រោះពួកគេមិនបាច់ទៅផ្សារ ឬ ដើរទិញម្ហូបអាហាដូចមុនទៀតដែរ ។

២. App ដឹកជញ្ជូនភ្ញៀវ

សេវាកម្មដឹងជញ្ជូនភ្ញៀវ ឬ សេវាកម្មហៅកង់បីនេះ កំពុងត្រូវប៉ាន់ខ្លាំងណាស់នៅភ្នំពេញ មិនត្រឹមតែស្រុកយើងអាចបង្កើតបានទេ សូម្បីតែបរទេសក៏មកបោះទុនរកស៊ីនៅស្រុកយើងដែរ ដើម្បីទាយប្រយោជន៍ពីយើង ។

៣. App លក់ទំនិញ

App លក់ទំនិញអនឡាញ គេក៏ឃើញវាកំពុងមានវត្តមានលើទីផ្សារបច្ចេកវិទ្យា ប្រទេសយើងច្រើនមកហើយដែរ ហើយក្នុងនោះក៏មានកូនខ្មែរយើងជាអ្នកបង្កើតទៀតផង ។

អត្ថបទដោយ ៖ ឆាំ មករា

 

0 មតិ

បញ្ចេញមតិ

RELATED ARTICLES