បណ្ដាញ Social Media ទាំងនេះដែលឪពុកម្ដាយគួរដឹង ដើម្បីបង្វឹកកូនឲ្យឈ្លាសវៃជាងមុនក្នុងការរៀនសូត្រ

តើការបង្រៀនកូននៅក្នុងវ័យសិក្សាចាំបាច់ត្រូវមានក្បួន ឬ មានវិធីសាស្រ្ដនោះទេ? ចម្លើយនោះគឺប្រាកដណាស់ជាមាន ព្រោះការបង្រៀនមិនមែនធ្វើអោយតែរួចពីដៃនោះទេ តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ទៅលើពួកគាត់អោយបានគ្រប់ជ្រុងជ្រោយទើបការសិក្សារបស់គាត់បានប្រសើរ ។

មានទិចនិកអ្វីខ្លះដែលឪពុកម្ដាយសម័យថ្មីគួរជ្រើសរើសយកអនុវត្តន៍សម្រាប់ការសិក្សារបស់បុត្រធីតារបស់ខ្លួន សម្រាប់អភិវឌ្ឍន៍ចំណេះដឹងរបស់គាត់ ។ ហើយខាងក្រោយនេះ គឺក្បួនប្រើប្រាស់អ៊ីនធើណែតខ្លីងាយយល់សម្រាប់ឪពុកម្ដាយគួរអនុវត្តចំពោះកូនៗ ក្នុងវ័យរៀនសូត្រ ។

១.ជ្រើសរើសកម្មវិធីសិក្សា ៖ វាមិនចោទជាបញ្ហានោះទេ ប្រសិនបើឪពុកម្ដាយភាគច្រើន យល់ដឹងពីការប្រើប្រាស់អ៊ីនធើណែតហើយនោះ ព្រោះចំណុចទាំងប៉ុន្មានខាងក្រោមនេះ គឺពឹងផ្អែកទៅអ៊ីនធើណែត ទាំងស្រុង ។

សម្រាប់ការជ្រើសរើសកម្មវិធីសម្រាប់កូនរបស់អ្នក គឺត្រូវមើលថាតើរាល់ថ្ងៃពួកគាត់មានដុងខាងអ្វីខ្លះ ដូចពូកែខាងគិតលេខ គួររូប បែបច្នៃប្រឌិត ឬ បែបអក្សសាស្រ្ដជាដើម ។

ដូច្នេះហើយអ្នកអាចតាមដានគាត់តាមរយៈសកម្មភាពសិក្សាប្រចាំថ្ងៃ និង តាមការស្ទាប់ស្ទង់ពីសាលា ក៏បានដែរ ដែលងាយស្រួលអោយអ្នក តម្រូវតាមចំណងចំណូលចិត្តរបស់គាត់ និងងាយស្រួលជ្រើសរើសកម្មវិធីសិក្សាអោយត្រូវតែម្ដង ។

២. ការប្រើប្រាស់ Internet ៖ បន្ទាប់ពីចំណុចទី ២ មក តើអ្វីដែលអ្នកគួរធ្វើនោះគឺ ត្រូវស្វែងរកកម្មវិធីសិក្សាល្អៗតាមអ៊ីនធើណែត ។

សម្រាប់គន្លឹះក្នុងការស្វែងរកនោះ មាន YouTube , Google , Facebook, Websites, ឬ តាម កម្មវិធីសិក្សានៅតាម App នៅក្នុងទូរស័ព្ទជាដើម ។

បណ្ដាញសង្គមខាងលើនេះដែរ តើអ្នកគួរធ្វើយ៉ាងណាដើម្បី អាចបង្រៀនកូនរបស់អ្នកបាននោះ គឺអាចដោនឡូតទុកជាវីដេអូមេរៀនបែបច្នៃប្រឌិត បែបគំនូជីវចល ជាដើម ដែលមានសម្លេង និង អក្សជាភាសាអង់គ្លេសមកជាមួយដើម្បីអោយគាត់ស្ដាប់បានច្រើនទោះមិនទាន់ដឹងថានិយាយបែបណា ក៏មិនជាបញ្ហាដែរ ។

៣. បង្រៀនគាត់អោយចេះស្វែងយល់ដោយខ្លួនឯង ៖ កត្ដាខ្លះអាចជះឥទ្ធិពលល្អៗពីខាងក្រៅ តែក៏មានរឿងមិនល្អមួយចំនួនចូលមកដែរ ប្រសិនបើអ្នកមិនខ្វាយខ្វល់នោះ ។

ត្រង់ចំណុចនេះចង់មានន័យថា អ្នកត្រូវបង្រៀនគាត់ពីរបៀបប្រើប្រាស់ មិនមែនឈរចាំប្រាប់គាត់នោះទេ ដូច្នេះហើយ អ្នកត្រូវមានក្រដាស់ចំណាំក្នុងដៃ ដើម្បីសរសេរអក្ស ឬ ពាក្យសម្រាប់ស្វែងរកមេរៀនដើម្បីអោយគាត់មើល ដែលមិនធ្វើអោយអ្នកខាតពេលច្រើន ។

ជាងនេះដែរ ជារៀងរាល់ថ្ងៃអ្នកត្រូវប្រាកដថា បានដាក់កិច្ចការមួយចំនួនទៅអោយគាត់ធ្វើ និង ស្វែងរកតាមអ៊ីនធើណែត ជៀសវាងយកពេលទំនេរទៅប្រើប្រាស់អ្វីផ្សេងអត់ប្រយោជន៍ជាងនេះ ។

៤. សម្ភារៈប្រើប្រាស់ ៖ ត្រង់ចំណុចនេះដែរ លោកអ្នកអាចទិញជា ថេបប្លេតមួយសម្រាប់ពួកគេផ្ទាល់ និងកំណត់នៅកម្មវិធីមួយចំនួនអោយពួកគាត់បានហើយ ដើម្បីអោយគាត់ងាយស្រួលរក និង មិនប៉ះពាល់ដល់កម្មវិធីផ្សេងទៀតដែរ ។

គួរបញ្ជាក់ដែរថា ការប្រើប្រាស់អ៊ីនធើណែតសម្រាប់ការសិក្សាពិតជាផ្ដល់នៅប្រយោជន៍ច្រើនណាស់ប្រសិនបើឪពុកម្ដាយភាគច្រើនគាត់ព្យាយាមស្វែងយល់ ពីការប្រើប្រាស់អ៊ីនធើណែតនេះ ៕

អត្ថបទដោយ ៖ ឆាំ មករា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES