Tesla ចុះថ្លៃឡានខ្លួន ក្រុមហ៊ុនឡានអង្គិសនីចិននាំគ្នាភ័យ មិនដឹងថាអ្នកណាត្រូវទៅ អ្នកណានៅ

ក្រុមហ៊ុន Tesla កាលពីពេលថ្មីៗនេះបានលើកនូវគម្រោង​ក្នុងទម្លាក់តម្លៃ​រថយន្តអគ្គសនីរបស់ខ្លួននៅប្រទេសចិន​ចុង​ឆ្នាំនេះ​ ធ្វើឱ្យក្រុមហ៊ុនក្នុងស្រុកចិនមានការព្រួយ​បារម្ភ និង​ក្លាយជាប្រធានបទក្តៅក្នុងការតស៊ូមតិសម្រាប់ទីផ្សារ​រថយន្តអគ្គសនីនៅប្រទេសចិន។

បើតាមរដ្ឋមន្ត្រីរបស់ចិនកាន់ខាង​ឧស្សាហកម្ម និងពត៌មានវិទ្យាបានលើកឡើងថា មិនប្រាកដ​ថា​រាល់ក្រុមហ៊ុនផលិត​រថយន្ត​អគ្គិសនីទាំងអស់មានបញ្ហារនោះទេ តែ​ក្រុមហ៊ុនខ្លះនឹងត្រូវ​បិទទ្វារ ឯការប្រកួត​ប្រជែង​ជាមួយក្រុមហ៊ុន Telsa ជារឿងល្អ​សម្រាប់ក្រុមហ៊ុនក្នុងស្រុក​រៀន​ពីគ្នាទៅវិញទៅមក។

មានការតស៊ូមតិជាច្រើនបានកើតឡើង​តាំង​តែពី Tesla ប្រកាសបញ្ចុះតម្លៃ​រថយន្ត​អគ្គសនី​យ៉ាង​គំហុករហូតដល់ទៅ ២៨ភាគរយសម្រាប់ Model X, Model S និង Model 3 របស់ខ្លួន។

សម្រាប់ក្រុមហ៊ុនផលិត​ឡានអគ្គសនីក្នុងស្រុកវិញយល់ថា​ការលក់បញ្ចុះថ្លៃដល់ថ្នាក់នេះអាចនឹងមានផលប៉ះពាល់ដល់ស្លាកយីហោ ក៏ដូចជាទំនុកចិត្ត​របស់អតិថិជន។

មានក្រុមហ៊ុនជាច្រើនចង់ចាប់យកចំណែកទីផ្សារនៃរថយន្តអគ្គសនីនៅក្នុងប្រទេសចិន​ដោយ​ហេតុ​តែ ទីផ្សារ​រថយន្ត​អគ្គសនីក្នុងប្រទេសនេះធំ ស្របពេលជាមួយដែលចិនមានគោលនយោបាយកាត់បន្ថយ​រថយន្តប្រើប្រាស់ប្រេង​សាំង​ ជំនួស​មកវិញដោយរថយន្ត​អគ្គសនី។

គេឃើញអាជីវកម្មបង្កើត​ថ្មី២ ខាងផលិត​រថយន្ត​អគ្គសនី លេចធ្លោជាងគេនៅក្នុង​ប្រទេស​ចិន គឺ Nio និង Xpeng ដែល​ប្រកួត​ប្រជែង​ជាមួយនឹង​ Tesla ខាង​បង្កើត​រថយន្ត​អគ្គសនីឆ្លាត​វៃ ជាមួយនឹង​ទំហំថ្មកាន់តែធំទៅៗ។

បន្ថែមពីនេះផងដែរ ចិនបានសម្លឹង​ឃើញថាការប្រើប្រាស់​រថយន្ត​អគ្គសនីជាការ​កាត់បន្ថយការនាំចូល​ប្រេង​ពីបរទេស​៕

អត្ថបទដោយ៖ ខុន សក្ក័ដា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES