ហាមឃាត់កូនអ្នកពីហ្គេមអនឡាន ៣ ប្រភេទនេះបើមិនចង់ឲ្យពួកគេជួបបញ្ហា

ទីផ្សារហ្គេមអនឡានកំពុងល្បីល្បាញនៅពេញសកលលោក មិនថាឡើយក្មេងវ័យជំទង់ ឬ កូនក្មេង សូម្បីតែមនុស្សចាស់មួយចំនួនក៏កំពុងញឿនលេងហ្គេមដែរ ព្រោះតែបំបាត់ការអស្សុករហូតដល់ឈប់លេងមិនបាន ។

ជាងនេះដែរ បើមើលទៅលើសង្គមយើងនារពេលបច្ចុប្បន្ននេះ ហ្គេមអនឡាញហាក់មានប្រជាប្រិយភាពខ្លាំងណាស់ ដែលគេឃើញយុវវ័យមួយចំនួនធំ មិនសូវយកពេលទៅសិក្សារៀនសូត្រនោះទេ ដោយយកពេលទំនេរទៅលេងហ្គេមអនឡាញជាមួយទូរស័ព្ទដៃ និង កុំព្យូទ័ររបស់ពួកគេ ។

ខណៈពេលនេះដែរ យើងនិងនាំអ្នកទៅស្គាល់ហ្គេមអនឡាញ ៣ ប្រភេទ ដែលកំពុងមានប្រជាប្រិយភាពពេញពិភពលោក រួមទាំងស្រុកយើងផងដែរ រហូតឈានដល់ការប្រកួតប្រជែងគ្នាទៀតផង ។

១. PUBG

ហ្គេមអនឡាញ PUBG បើនិយាយទៅសម្រាប់យុវវ័យ ស្ទើតែស្គាល់គ្រប់គ្នាទៅហើយ ព្រោះតែហ្គេមនេះត្រូវបានគេលេងច្រើនជាងគេនៅតាមស្មាតហ្វូន សូម្បីតែកូនក្មេងក៏ស្គាល់ដែរ ។

២. Rules of survival

ហ្គេមនេះគឺស្រដៀងគ្នាទៅហ្នឹង PUBG ដែរ ហើយប្រជាប្រិយភាពក៏មិនចាញ់គ្នាប៉ុន្មានដែរ គ្រាន់តែទីតាំង ផែនទីមួយចំនួននៅ Rule of Survival មិនដូច PUBG ទេ ។

បញ្ជាក់ផងដែរថា PUBG និង Rule of Survival គឺជាហ្គេមអនឡាញដែលបើកឲ្យប្រើប្រាស់ពេញពិភពលោក ហើយក៏មានការចំណាយប្រាក់ដើម្បីធ្វើការទិញរបស់ប្រើប្រាស់ដូចជា កាំភ្លើង សម្លៀកបំពាក់ និង សម្ភារៈប្រើប្រាស់មួយចំនួនធំទៀតនៅក្នុងហ្គេមនេះតែម្ដង ។

ហ្គេមទាំង ២ នេះគឺមានរបៀបក្នុងការលេង ស្រដៀងគ្នាច្រើន ហើយវាជាប្រភេទហ្គេម ដេញបាញ់ វាយប្រហារគ្នា ដែលកើតឡើងដូចទិដ្ឋភាពជាក់ស្ដែង ។

មិនត្រឹមតែប៉ុណ្ណោះ ពីទីតាំងមួយទៅទីតាំងមួយទៀតគឺជក់ចិត្តខ្លាំងណាស់ ព្រោះយើងអាចលេងជាក្រុម ដើម្បីវាយប្រហារគ្នាថែមផងដែរ ។

៣. Mobile legends

វាក៏មិនខុសពី ហ្គេមទាំង ២ ខាងលើដែរ គ្រាន់តែ Mobile Legends មិនមានការដេញបាញ់ដូច PUBG និង RULE នោះទេ តែផ្ទុយទៅវិញជា បាញ់បែបសីល្ប៍ និង មានតួអង្គវីរៈបុរសជាដើម ដើម្បីធ្វើជា គូរប្រយុទ្ធជាមួយក្រុមដទៃទៀត ។

គួរជម្រាបដែរថា ហ្គេមទាំង ៣ ខាងលើនេះ គឺកំពុងកើបលុយពីយុវវ័យដែលប្រើប្រាស់ ប្រសិនបើពួកគេចង់ឲ្យ Hero របស់គេខ្លាំង គឺត្រូវចំណាយលុយផ្ទាល់ខ្លួនទិញរបស់ប្រើប្រាស់ទាំងនោះ ។

ដូច្នេះវាជាចំណុចប៉ះពាល់ខ្លាំង ប្រសិនបើឪពុកម្ដាយហាក់មិនអើពើលើរឿងទាំងអស់នេះ ព្រោះតែវាប៉ះពាល់ដល់ការសិក្សារបស់ពួកគេ ហើយអាចឈានដល់ការចាយលុយទៅលើហ្គេមទៀតដែរ ៕

អត្ថបទដោយ ៖ ឆាំ មករា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES