អាចទេថ្ងៃអនាគត WeChat ចិននិងប្រជែងទីផ្សារជាមួយ Facebook អាមេរិក?

វាមិនមែនជារឿងចម្លែកនោះទេ នៅពេលដែលបណ្ដាញសង្គមនារពេលបច្ចុប្បន្ននេះកំពុងប្រកួតប្រជែងគ្នានៅលើទីផ្សារអ៊ីនធើណែត ដើម្បីទាញយកអ្នកប្រើប្រាស់ ហើយកើបលុយតាមក្រោយនោះ ។

ជាងនេះដែរ គេក៏ឃើញបណ្ដាញសង្គមមួយរបស់ចិន គឺ WeChat កំពុងកើតប្រជាប្រិយភាពខ្លាំងនៅចិន ហើយកំពុងរីករាលដាលទៅកាន់ប្រទេសជិតខាង និង បណ្ដាប្រទេសមួយចំនួនទៀតលើពិភពលោក ដែលទទួលឥទ្ធិពលពីចិន តាមរយៈប្រជាជនចិនទៅរស់នៅទីនោះ ។

ឈានជើងមកដល់ពេលនេះដែរ WeChat ចិនកើនអ្នកប្រើប្រាស់ ១ ពាន់លាននាក់ហើយ ជាពិសេសក៏មាននាក់ចុះឈ្មោះលេងរាល់ថ្ងៃបន្ថែមទៀតដែរ នេះគិតតែទិន្នន័យក្នុងប្រទេសចិនតែមួយប៉ុណ្ណោះ ។

បើធៀបទៅ Facebook វិញ គឺមានអ្នកប្រើប្រាស់ជាង ២ ពាន់លាននាក់ នៅជុំវិញពិភពលោក ដែលកំពុងប្រើប្រាស់រាល់ថ្ងៃ ។

តើអាចទេពេលខាងមុខ WeChat អាចនិងរាលដាលពេញពិភពលោកដូច Facebook នោះ ។ យើងក៏អាចសន្និដ្ឋានបានដែរថា វាប្រាកដជាអាច ព្រោះតែ WeChat មានមុខងារដូចជា Facebook ជាពិសេសថែមទៀត មុខងារមួយចំនួន គឺច្រើនជាង Facebook ទៀតផង ដូចជាសេវា Fintech ជាដើម ដែលមានក្នុង WeChat ។

បើក្រឡេកមកមើលពីកម្ពុជាយើងវិញ គេក៏ឃើញប្រជាជនយើងប្រើប្រាស់មិនតិចនាក់នោះដែរ ព្រោះតែពួកគាត់ចង់ស្វែងរកអ្វីដែលថ្មី និង ដើរឲ្យទាន់សម័យកាលឌីជីថល ដែលកំពុងបោះជំហានលឿនដូចរាល់់ថ្ងៃនេះ ។

គួរបញ្ជាក់ដែរថា សម្រាប់ប្រទេសយើងវិញ យើងគួរតែមាន WeChat ប្រើប្រាស់បន្ថែមពីលើ Facebook មួយទៀតក៏ល្អដែរ ដើម្បីទទួលបានព័ត៌មានថ្មីៗច្រើនជាងនេះ ជាមួយរបកគំហើញថ្មីសម្រាប់អ្នកផងដែរ ៕

អត្ថបទដោយ ៖ ឆាំ មករា

 

0 មតិ

បញ្ចេញមតិ

RELATED ARTICLES