ធ្លាក់យន្ដហោះច្រើន ពេលនេះងាកមកស្គាល់ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតទាំង ១០ ល្បីល្បាញពេញពិភពលោក

ហេតុការណ៍ធ្លាក់យន្ដហោះថ្មីៗបានកើតឡើងជាបន្ដបន្ទាប់ ដែលធ្វើឲ្យប្រជាជនពាសពេញពិភពលោកហាក់ព្រួយបារម្មណ៍ជាខ្លាំងលើបញ្ហាទាំងនេះ ព្រោះជាសុវត្តិភាពអាយុជីវិត ។

ដូចអ្នកបានដឹងហើយថា ថ្មីនេះយន្ដហោះ ប្រភេទ Boeing 737 ជារបស់ក្រុមហ៊ុន Ethiopian airlines ត្រូវបានធ្លាក់ ហើយសម្លាប់អាយុជីវិតមនុស្សជាង ១៥៧ នាក់ និងមានខ្លះមិនទាន់រកឃើញទៀតផង ។

ហើយមូលហេតុពិតនោះយើងក៏មិនដឹងច្បាស់ដែរថា វាកើតឡើងដោយសារអ្វីឲ្យប្រាកដនោះ ព្រោះតែបញ្ហាបច្ចេកទេស ឬ យន្ដហោះចាញ់កម្លាំងខ្យល់ក៏ថាបានដែរ ព្រោះហេតុការណ៍ដូចគ្នាធ្លាប់មានម្ដងរួចមកហើយ ដែលយន្ដហោះធ្លាក់ដោយសារចាញ់កម្លាំងខ្យល់ ។

ស្របពេលជាមួយគ្នានេះដែរ យើងនឹងលើកយកក្រុមហ៊ុនអាកាសចរណ៍ធំៗបំផុតទាំង ១០ លើលោក ដែលមិនដែលជួបគ្រោះថា្នក់ ឬ កើតមានជាបញ្ហាផ្សេងៗដូចក្រុមហ៊ុនដទៃទៀត ជាពិសេសវាក៏ស្ថិតនៅក្នុងប្រទេស សេដ្ឋកិច្ចរីកចម្រើនទៀតដែរ ដែលក្រុមហ៊ុនទាំងនោះរួមមាន ៖

១. American Airlines Group សហរដ្ឋអាមេរិក

២. Delta Air Lines សហរដ្ឋអាមេរិក

៣. United Continental Holdings សហរដ្ឋអាមេរិក

៤. Lufthansa អាល្លឺម៉ង់

៥. Air France-KLM បារាំង និង ហូល្លង់

៦. International Airlines Group អេស្ប៉ាញ និង ចក្រភពអង់គ្លេស

៧. Southwest Airlines សហរដ្ឋអាមេរិក

៨. China Southern Airlines ប្រទេសចិន

៩. All Nippon Airways ប្រទេសជប៉ុន

១០. China Eastern Airlines ​ប្រទេសចិន

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនអាកាសចរណ៍ទាំង ១០ នេះគឺធំជាងលើលោក ហើយក៏រកចំណូលបានរាប់ពាន់លានដុល្លារផងដែរក្នុងមួយឆ្នាំៗ មិនត្រឹមតែប៉ុណ្ណោះគេក៏មិនដែលឃើញមានជួបបញ្ហាឬ គ្រោះថ្នាក់អ្វីកើតឡើងដែរ ៕

អត្ថបទដោយ ៖ ឆាំ មករា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES