ដោយសាររឿងទាំងនេះហើយដែលធ្វើឲ្យ Apple អាមេរិកធ្លាក់កូដដល់លេខ ៣ មិនឈ្នះ Huawei ចិន

មិនមែនជារឿងដែលយើងត្រូវសើចនោះទេ នៅពេលក្រុមហ៊ុនធ្លាប់តែខ្លាំង ត្រូវបាត់បង់ទីផ្សារនោះ ព្រោះតែជួបបញ្ហាហើយទើបក្លាយជាបែបនេះ ។

ហើយពេលនេះដែរយើងនឹងលើកយកចំណុចមួយចំនួនដែល Apple អាមេរិកធ្លាក់កូដ ហើយទុកឲ្យ Huawei ចិន និង Samsung កូរ៉េក្រឡុកទីផ្សារពិភពលោក ។

បើក្រឡេកមើលទៅទីផ្សារបរទេសយើងប្រាកដជាមិនដឹងច្រើននោះទេថា គ្រប់បណ្ដាប្រទេសនៅលើពិភពលោកគេកំពុងផ្លាស់ប្ដូរបែបបទថ្មី ដោយទទួលយកក្រុមហ៊ុនដែលធ្លាប់ផលិតគ្រឿងអេឡិចត្រូនិចប្រើមិនកើត ហើយងាកមកទិញកុះករវិញ ដូចជារបស់ប្រទេសចិន ។

មិនត្រឹមតែប៉ុណ្ណោះ គ្រប់គ្រឿងអេឡិចត្រូនិចចិននៅពេលនេះ គឺចាប់ផ្ដើមពង្រឹងគុណភាព ជាពិសេសតម្លៃតែម្ដងហើយ ដើម្បីប្រកួតប្រជែងទីផ្សារពិភពលោក ។

តាមរយៈនេះដែរ មូលហេតុដែលធ្វើឲ្យ Huawei ដណ្ដើមទីផ្សារ Apple បែបនេះ ក៏ព្រោះតែ Apple ចេញយឺតពេក ហើយស្មាតហ្វូន Apple ម៉ូឌែលនីមួយៗគឺតម្លៃថ្លៃ និងមិនសូវមានម៉ូឌែលឲ្យរើសតាមចំណូលចិត្តនោះទេ បើចេញស៊េរីណាហើយ គឺមានតែ ១ ស៊េរីនោះប៉ុណ្ណោះ ។

ទើបក្រោយៗមកនេះទេ ទើប Apple ចេញស្មាតហ្វូនបានច្រើនស៊េរី ទើបធ្វើឲ្យទីផ្សារ Apple ឡើងមួយរយៈក្រោយវិញ ។

គួរបញ្ជាក់ដែរថា ឈានជើងមកដល់ពេលនេះ Huawei កំពុងក្ដោបក្ដាប់ទីផ្សារស្ទើពាក់កណ្ដាលពិភពលោកហើយ បន្ទាប់ពី Samsung ព្រោះ Huawei តាមឡើងទៅតំណែងលេខ២ ជាក្រុមហ៊ុនដែលលក់ស្មាតហ្វូនបានច្រើនជាងគេនោះ ។

បន្ថែមផងដែរ មិនមែន Apple ខ្វះសមត្ថភាព ឬ បច្ចេកវិទ្យាថ្មីនោះទេ ទើបចាញ់ Huawei បែបនេះ តែក្រុមហ៊ុននេះ ចេញស្មាតហ្វូនយឺតពេក ហើយស៊េរីនីមួយៗថ្លៃណាស់ សូម្បីតែមួយទឹកក៏នៅតែថ្លៃដែរ ៕

អត្ថបទដោយ ៖ ឆាំ មករា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES