ដាក់ពាក្យលឿនៗ កម្មវិធីរៀនកូដលំដាប់អន្តរជាតិកំពុងរងចាំសិស្សវិទ្យាល័យចូលរៀនឥតគិតថ្លៃ

កម្មវិធីបង្រៀនកូដលំដាប់អន្តរជាតិមួយដែលត្រូវបានគេហៅថា Coding Cats កំពុងបើកទទួលសិស្សវិទ្យាល័យនៅទីក្រុងភ្នំពេញចំនួន ១០០ នាក់ដែលចាប់អារម្មណ៍ និងស្រឡាញ់ជំនាញ IT ដាក់ពាក្យចូលរៀនដោយឥតគិតថ្លៃ ។

Coding Cats ជាកម្មវិធីរយៈពេល ១៥ សប្តាហ៍សម្រាប់សិស្សអាយុ ១៥ ដល់ ១៨ ឆ្នាំចាប់ផ្តើមរៀនពីចំណុចសូន្យ ដោយកម្មវិធីសិក្សានេះផ្អែកលើភាសាកូដល្បីៗលើពិភពលោក  ។ កម្មវិធីមួយនេះនឹងនាំមកនូវការសិក្សាកូដបែបច្នៃប្រឌិត ក្រោមកម្មវិធីសិក្សាស្តង់ដារសិង្ហបុរី Saturday Kids ។

កម្មវិធីបង្រៀនកូដឥតគិតថ្លៃមួយនេះជាគម្រោងសហការគ្នារវាង Saturday Kids និង Raintree Cambodia ក្រោមការគាំទ្រពីគម្រោង Development Innovations របស់ទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍន៍ (USAID) ។

វគ្គសិក្សាកូដមួយនេះមិនត្រឹមតែផ្តល់ឲ្យអ្នកយល់ពីជំនាញឌីជីថលនិងជំនាញបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែអ្នកនឹងចេះជំនាញគិតបែបពិចារណា (critical thinking) តាមរយៈការសរសេរកូដ ។ កម្មវិធីមួយនេះនឹងបង្រៀនសិស្សពីគន្លឹះក្នុងការសរសេរកូដ (Key Concept) បង្កើតហ្គេមផ្ទាល់ខ្លួនពីចំណុចសូន្យ អភិវឌ្ឍន៍ការគិតបែបតក្កវិទ្យា ពង្រឹងជំនាញដោះស្រាយបញ្ហាជាដើម ។

កម្មវិធីមានពីរវគ្គ ទីមួយចាប់ផ្តើមពីថ្ងៃ ២៧ ខែមេសា ដល់ ២៥ ខែឧសភា (ម៉ោង ៨:៣០ ដល ១១:៣០) និងមួយវគ្គទៀតពីចាប់ពីថ្ងៃ ១ ដល់ ២៩ ខែមិថុនា (ម៉ោង ៨:៣០ ដល ១១:៣០) ទីតាំងនៅអាគារ Raintree ដោយតម្រូវឲ្យសិស្សត្រូវមានពេលវេលាគ្រប់គ្រាន់ដើម្បីចូលរួមកម្មវិធីសិក្សាដល់ថ្ងៃបញ្ចាប់ការសិក្សាចុងក្រោយ ។

គួរបញ្ជាក់ថា វគ្គនេះមានចំនួនកំណត់ ដូចនេះសូមដាក់ពាក្យឲ្យបានលឿន មុនថ្ងៃទី ៥​ ខែមេសា ឆ្នាំ ២០១៩ ។

ដាក់ពាក្យនៅទីនេះ APPLY HERE

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES