លំហូរបច្ចេកវិទ្យាឌីជីថលកំពុងបដិវត្តន៍នៅកម្ពុជា ខណៈមនុស្សមួយចំនួនធំមិនទាន់ស្គាល់អ្វីហៅថាអនឡាញ

វិស័យបច្ចេកវិទ្យាមួយរយៈចុងក្រោយនេះហាក់ហូរចូលប្រទេសកម្ពុជាយើងខ្លាំងណាស់ នេះក៏ដោយសារតែមានក្រុមហ៊ុនវិនិយោគថ្មីៗ ចូលស្រុក ជាមួយនិងអ្នកចាប់ផ្ដើមរកស៊ីលើវិស័យឌីជីថលនេះផងដែរ ។

មិនត្រឹមតែប៉ុណ្ណោះ កម្ពុជាយើងឈានជើងមកដល់នេះ គឺកម្រិតនៃការប្រើប្រាស់ស្មាតហ្វូនរបស់ប្រជាជន កើនឡើងខ្លាំងណាស់ ព្រោះតែទូរស័ព្ទតម្លៃថោក ហើយឧបករណ៍ឆ្លាតវៃជាច្រើនទៀតដែរ ។

លើសពីនេះបើយើងសម្លឹងទៅមើលមកស្រុកយើងពេលនេះ ប្រជាជនស្រុកយើងហាក់នៅមានកម្រិតច្រើនរឿងប្រើប្រាស់អ៊ីនធើណែត ទោះបីពួកគាត់មានលុយទិញមែន តែមនុស្សចំនួនមិនបានទាញផលប្រយោជន៍ពីវាវិញនោះទេ ហើយស្គាល់អ្វីហៅថាអនឡាញផង ។

ជម្រាបផងថា កម្ពុជាយើងកំពុងតែរីកចម្រើនខាងផ្នែកឌីជីថលនេះហើយ ដែលមានដូចជា ការប្រើប្រាស់ការទូទាត់ឌីជីថល ,ការកើនឡើងពីសកម្មភាពកំសាន្ដអញ និង សកម្មភាពពាណិជ្ជកម្ម ដែលកំពុងត្រូវបានយុវវ័យគាំទ្រជាខ្លាំង ។

ព្រោះតែបណ្ដាញសង្គមឌីជីថលភាគច្រើនគឺជួយដោះស្រាយបបញ្ហាប្រជាជនកម្ពុជាយើង ដើម្បីជួយសម្រូលដល់ការធ្វើដំណើរ ញ៉ាំម្ហូបអាហារ ទិញសម្ភាៈតាមហាងពួកគេចង់បានជាដើម ៕

អត្ថបទដោយ ៖ ឆាំ មករា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES