នៅស្រុកចិនចង់ខ្ចីលុយរកស៊ី ចំណាយពេលតែប៉ុន្មាន១វិនាទីប៉ុណ្ណោះដោយសារតែកម្មវិធីរបស់Jack Maនេះ

នៅប្រទេស​ចិន ក្រុមហ៊ុនខាងហិរញ្ញវត្ថុរបស់មហាសេដ្ឋីសល់លុយពាន់លានដុល្លារ Jack Ma គឺ Ant Financial បានធ្វើការ​បញ្ចេញនូវ​កម្មវិធីមួយមានឈ្មោះថា MyBank ដែលជាធនាគារអនឡាញសម្រាប់ប្រទេស​ចិន ក្រោម​ពាក្យស្លោកថា “មិនមែនសម្រាប់​ពួកអ្នកមានទេ តែ​សម្រាប់ពួកអ្នកតូច”។

ធនាគារ​អនឡាញនេះអនុញ្ញាត​ឱ្យមនុស្ស​ម្នាក់ខ្ចីលុយមករកស៊ីបានរហូតដល់ទៅ ៨សែនដុល្លារ​ ស្របពេលជាមួយគ្នានេះដែរ MyBank ក៏មានផ្ដល់ប្រាក់កម្ចី​បើទោះជាខ្ចី​តិច​យ៉ាង​ណាក៏ដោយ ហើយនេះក៏ដោយសារ​តែ​ MyBank ធ្វើការ​ប្រើប្រាស់​បច្ចេកវិទ្យា Cloud កាត់បន្ថយ​ថ្លៃ​ចំណាយ​ក្នុង​ការប្រតិបត្តិការ​ច្រើន បើប្រៀបធៀប​ទៅនឹង​ធនាគារដ៏ទៃ។

Alibaba និង Ant Financial របស់​ Jack Ma បានត្រៀ​មលុយ​ទប់ពីក្រោយរួច​ជាស្រេ​ច​សម្រាប់គម្រោង​ធនាគារអនឡាញមួយនេះ ដោយចាប់ផ្ដើមដំបូង​មានទុនរហូតដល់ទៅ ៦៤៦.៣លានដុល្លារ មានបុគ្គលិកបម្រើការងារ​រហូតដល់ទៅ​៣០០នាក់ទាំង​ដែលមិនមាន​ទីតាំង​ដូច​ធនាគារ​ដ៏ទៃ។

គម្រោង​នេះត្រូវ​បានផ្ដោត​សំខាន់ទៅលើអាជីវកម្មបង្កើត​ថ្មី ក៏ដូចជាអ្នកចង់រកស៊ី​នៅលើ​ ផ្សារ​លក់អនឡាញរបស់ Alibaba ដូចជា​ Taobao និង Tmall ជាដើម។ កាលពីឆ្នាំ​២០១០ Alibaba ក៏ធ្លាប់បានធ្វើការ​តេស្ដ​សាកល្បងគម្រោង​ខ្ចីលុយស្រដៀង​គ្នានេះដែរឈ្មោះថា Ant Micro Loan ដោយបានឱ្យអ្នករកស៊ី​ និង​អាជីវកម្ម​នៅស្រុក​ចិន​ខ្ចី មិនតិចជាង​១.៦លាននាក់ទេ។

បើតាមការអះអាងផ្ទាល់ពីតំណាង​ក្រុមហ៊ុន Alibaba ផ្ទាល់បានថ្លែង​ក្នុង​សិក្ខាសិលាថ្នាក់ជាតិ​ទាក់ទងនឹ​ង​សេដ្ឋកិច្ចឌីជីថលនោះ កាលពីថ្ងៃ១៣ខែមីនាកន្លងទៅ លោក Ouyang Cheng បានថ្លែងថា MyBank បានចូលរួមចំណែកជួយអាជីវកម្មខ្នាតតូចនិង​មធ្យម​បានយ៉ាង​ច្រើន ជាមួយនឹង​បច្ចេកវិទ្យា​ទំនើប ដោយអ្នកប្រើប្រាស់អាចធ្វើការចំណាយពេលចុះឈ្មោះត្រឹមតែ៣នាទីប៉ុណ្ណោះ ហើយក្រោយពីដាក់ស្នើរ​រួចមកត្រឹម​តែ១វិនាទី នឹង​ទទួលបានលុយយកមករកស៊ី។

សម្រាប់ការផ្ដល់សេវាប្រាក់កម្ចីនេះ MyBank មានដៃគូរ​ប្រកួត​ប្រជែងច្រើនក្រៅតែពី ធនាគារ​ទូរទៅ ដោយមាន​ជា​អាជីវកម្មបង្កើត​ថ្មីដែលយកគម្រូអាជីវកម្មស្រដៀងៗ​គ្នានេះដែរ ដូចជា ក្រុមហ៊ុន Jimubox មានខ្សែរ Xiaomi និងក្រុមហ៊ុន Edai វិនិយោគដោយក្រុមហ៊ុន Softbank។

អត្ថបទដោយ៖ ខុន សក្ក័ដា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES