អ្នកចង់ចេញរកស៊ី ឬកំពុងរកស៊ីត្រូវប្រយ័ត្នចំណុចគ្រោះថ្នាក់ទាំង ៤នេះ បើមិនចង់ក្ស័យធុន

មនុស្សជាច្រើនណាស់ដែលកំពុងតែមានក្តីស្រម៉ៃចង់ចេញរកស៊ី ហើយក៏មានមនុស្សច្រើនណាស់ដែលទើបតែចេញរកស៊ីថ្មីថ្មោងទាំងខ្លួនមិនទាន់មានបទពិសោធន៍ក្នុងការប្រឡូកអាជីវកម្មទាល់តែសោះ។ ការចេញរកស៊ីថ្មីថ្មោងគឺប្រឈមមុខនឹហានិភ័យខ្ពស់បំផុត ដូច្នេះហើយអ្នកត្រូវតែចេះស្វែងយល់ពីកំហុសឆ្គងពីបណ្តាអ្នកជំនួញចាស់ៗ ដើម្បីជៀសវាងកំហុសឆ្គងទាំងនោះធ្លាក់មកលើរូបអ្នកនៅថ្ងៃមុខ ។

ក្នុងពេលនេះ Business Cambodia សូមលើកយកចំណុចគ្រោះថ្នាក់ ៤ យ៉ាងដែលអាចធ្វើអោយអ្នករកស៊ីថ្មីថ្មោងក្ស័យធុនបានយ៉ាងងាយ ។

.មិនចេះលើកទឹកចិត្តខ្លួនឯង

ការលើកទឹកចិត្តគឺជាកំលាំងជំរុញមួយដ៏ខ្លាំងក្លាសម្រាប់មនុស្សគ្រប់គ្នា ។ ប៉ុន្តែសូមកុំរង់ចាំតែការលើកទឹកចិត្តពីអ្នកដទៃ ពោលគឺអ្នកខ្លួនឯងត្រូវតែចេះលើកទឹកចិត្តចំពោះខ្លួនឯងជាដាច់ខាត បើមិនដូច្នោះទេ ប្រាកដជានៅពេលដើរដួល ហើយសម្ងំដេកលែងក្រោកទៀតហើយ។

.មិនសូវស្រលាញ់ពេញចិត្តអ្វីដែលខ្លួនកំពុងធ្វើ

​​​​មិនថាអ្នកកំពុងតែប្រឡូកអាជីវកម្មអ្វីក៏ដោយ ប្រសិនបើ​អ្នក​ចាប់​ផ្ដើម​​ជា​មួយ​ការ​ពេញ​ចិត្ត​នោះ ​​ទោះបី​ជា​ជួប​ការ​លំបាក​ប៉ុណ្ណា​ក៏​ដោយ ​ក៏​អាច​ជម្នះ​បាន​ដែរ​។ ​ប៉ុន្តែ​ផ្ទុយ​ទៅវិញ​ ​​បើ​មិន​សូវ​ចូលចិត្ត​ទេ ​គឺ​​នៅ​ពេល​ជួប​បញ្ហា​ ​ប្រាកដ​ណាស់​ថា ​អ្នក​នឹង​មិន​តស៊ូ​នោះ​ឡើយ​គឺ​ដឹង​តែ​បោះបង់​តែ​ម្ដង​។ ​សម្រាប់​ការ​ធ្វើ​ជំនួញ​ ​​​វា​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​​ដែល​អ្នក​ត្រូវ​តែ​ចាប់​ផ្ដើម​​​រក​ស៊ី​​ជាមួយ​អ្វី​ដែល​ខ្លួន​ស្រលាញ់​ ឬ ​ពេញ​ចិត្ត​ បើ​មិន​ដូច្នោះ​ទេ ​គឺ​មិន​ងាយ​ជោគជ័យ​ឡើយ​។

.ពន្យាពេលចោលអត់ប្រយោជន៍ច្រើន

ការ​ពន្យារពេលចាំស្អែក ចាំពេលនេះ ចាំពេលនោះ ​​គឺ​ជា​សត្រូវ​ធំ​មួយ​នៃ​ការ​ដើរ​ទៅ​រក​ភាព​ជោគជ័យ​។ ​រាល់​ការ​ងារ​ដែល​អាច​បញ្ចប់​នៅ​ថ្ងៃ​នេះ ​​​គឺ​គួរ​តែ​បញ្ចប់​វា​ឲ្យ​រួចរាល់​តែ​ម្ដង​ទៅ​ ​​មិន​បាច់​ចាំ​ស្អែក​ឡើយ ​​ព្រោះ​ស្អែក​អ្នក​នឹង​មាន​ការងារ​ផ្សេងៗ​ទៀត​ដែល​ត្រូវ​ធ្វើ​។ ​​ប្រសិន​បើ​អ្នក​​​មាន​ទម្លាប់​ពន្យារពេល​ ​ដែល​មិន​អាច​លុបបំបាត់​ចោល​ទេ ​នោះ​​ជំនួញ​របស់​អ្នក​មិន​ងាយ​នឹង​ជោគជ័យ​ឡើយ​។

.មិនបានគ្រប់គ្រងចំណូលចំណាយអោយបានច្បាស់លាស់

ក្នុងអាជីវកម្ម ដែលមិនមានការគ្រប់គ្រងចំណូលចំណាយច្បាស់លាស់ គឺប្រឈមនឹងគ្រោះថ្នាក់បំផុត ព្រោះចំណុចនេះជាសរសៃឈាមដ៏សំខាន់របស់អាជីវកម្ម។ សម្រាប់សហគ្រិនថ្មី គឺមិនសូវយល់ដឹងច្រើនអំពីបញ្ហានេះដែរ ដូច្នេះហើយ វាឲ្យអាជីវកម្មរកផលចំណេញមិនឃើញ រហូតដួលបះជើងនៅថ្ងៃណាមួយ។

អត្ថបទដោយ នេន សុធា (Leadership Writer)

0 មតិ

បញ្ចេញមតិ

RELATED ARTICLES