ទោះជាមានលុយចាយមិនអស់ ប៉ុន្តែមហាសេដ្ឋី ៣រូបនេះបែរជាជិះឡានចាស់តម្លៃថោកទៅវិញ

វីឡាស្កឹមស្កៃ អង្គរក្សឆ្វេងស្តាំ រថយន្តស៊េរីទំនើបតម្លៃវាល់លានដុល្លា គឺជាអ្វីដែលយើងគ្រប់គ្នាតែងតែឃើញមហាសេដ្ឋី ឬអ្នកមានភាគច្រើនតែងតែបង្ហាញពីភាពមានបាន ភាពឡូយឆាយរបស់ពួកគេនៅតាមបណ្តាញសង្គម នឹងនៅតាមទីសាធារណ:ផ្សេងៗ។ ប៉ុន្តែមិនមែនមហាសេដ្ឋី ឬអ្នកមានទាំងអស់សុទ្ធតែប្រើប្រាស់សំភារះថ្លៃៗគ្រប់គ្នាទាំងអស់នោះទេ មានមហាសេដ្ឋីមួយចំនួនក៏ជាបុគ្គលដែលពូកែសន្សំសំចៃ និងមិនមែនជាបុគ្គលដែលសំភារះនិយមឡើយ។

ពេលនេះ Business Cambodia សូមលើកយកមហាសេដ្ឋី ៣ រូបដែលមានលុយចាយមិនអស់ប៉ុន្តែពួកគាត់បែជាជិះឡានចាស់ក្នុងតម្លៃថោកទៅវិញ ។

. Mark Zuckerberg

ស្ថាបនិកក្រុមហ៊ុន Facebook លោក Mark Zuckerberg គឺជាមហាសេដ្ឋីពិភពលោកលំដាប់ទី 8ហើយមានទ្រព្យសម្បត្តិ 61.8 ពាន់លានដុល្លា ប៉ុន្តែលោកបែរជាជិះរថយន្តម៉ាក Acura TSX ក្នុងតម្លៃត្រឹមតែ 30000 ប៉ុណ្ណោះ ។

. Warren Buffett

កំពូលបិតាវិនិយោគ និងជាមហាសេដ្ឋីពិភពលោកលំដាប់ទី 3​ ហើយលោកមានទ្រព្យសម្បត្តិសរុបរហូតទៅដល់ 84.4 ពាន់លានដុល្លា ប៉ុន្តែលោកបែជាជិះរថយន្តម៉ាក Cadillac DTS សេរីឆ្នាំ២០០៦  ក្នុងតម្លៃថោក។ ហើយដោយសារតែកូនស្រីរបស់គាត់បង្ខំគាត់អោយដូរឡានចេញទៅព្រោះខ្លាចឪពុកខ្មាសគេព្រោះគាត់ជាសេដ្ឋីបែជាមកជិះរថយន្តចាស់ទៅវិញ។ ដោយសារតែមូលហេតុនេះហើយទើបលោកដូរថយន្តថ្មីគឺ Cadillac XTS ក្នុងតម្លៃត្រឹមតែ 45000 ដុល្លាតែប៉ុណ្ណោះ។

. Steve Ballmer

លោក Steve Ballmer គឺជាម្ចាស់ក្លឹប Los Angeles Clippers របស់ក្រុមហ៊ុន NBA ហើលោកគឺជាមហាសេដ្ឋីពិភពលោកលំដាប់ទី 19 មានទ្រព្យសម្បត្តិ 44.4 ពាន់លានដុល្លា ប៉ុន្តែលោកបែជាប្រើប្រាស់រថយន្តម៉ាក Ford Fusion Hybrid ស៊េរីឆ្នាំ ២០១០ ក្នុងតម្លៃត្រឹមតែ 28000 ដុល្លាតែប៉ុណ្ណោះ។

អត្ថបទដោយ នេន សុធា (Leadership writer)

0 មតិ

បញ្ចេញមតិ

RELATED ARTICLES