មូលហេតុអ្វីបានជាមហាសេដ្ឋី Bill Gates ចង់បានមនុស្សខ្ជិលមកធ្វើការជាមួយលោកទៅវិញ

ការជ្រើសរើសបុគ្គលិក នឹងមនុស្សមកធ្វើការជាមួយយើងគឺមិនមែនជារឿងងាយស្រួលនោះឡើយ ហើយការជ្រើសរើសមនុស្សក៏មិនមែនសុទ្ធតែទទួលបានផលល្អដូចអ្វីដែលយើងប៉ងប្រាថ្នាទាំងអស់នោះដែរ។ មូលហេតុគឺដោយសារតែមនុស្សទាំងអស់សុទ្ធតែមានផ្នត់គំនិតខុសៗគ្នា ហើយចរិតលក្ខណះក៏មិនដូចគ្នាដែរ ដូច្នេះហើយប្រសិនបើអ្នកជ្រើសរើសបានមនុស្សល្អមិនជាបញ្ហាអ្វីនោះឡើយ ក៏ប៉ុន្តែបើអ្នកជ្រើរើសបានមនុស្សមិនល្អ មានពុតត្បុតខិលខូច នោះអ្នកនឹងវេទនាខ្លួនជាក់ជាមិនខាន។

ប៉ុន្តែចំពោះមហាសេដ្ឋីពិភពលោក Bill Gates វិញលោកបែរជាលើកឡើងថា “លោកចង់បានមនុស្សខ្ជិលមកធ្វើការជាមួយលោកទៅវិញ”។ ពិតជាប្លែកណាស់មែនទេ ព្រោះនៅលើលោកស្ទើតែគ្មានអ្នកណាម្នាក់គិតដូចលោក Bill Gates ឡើយ ក៏ប៉ុន្តែលោកធ្លាប់គិតហើយលោកក៏ធ្លាប់សាកល្បងវាដែរ ហើយក៏ទទួលបានជោគជ័យដោយលោកនឹកស្មានមិនដល់ ។

មូលហេតុដែលស្ថាបនិកក្រុមហ៊ុន Microsoft​ ធ្វើបែបនេះគឺលោកចង់មានន័យថាមនុស្សខ្ជិលភាគច្រើនគឺតែងតែស្អប់ការលំបាក ហើយពួកគេទាំងនោះគឺមិនចង់ធ្វើការងារណាដែលនឿយហត់ ឬលំបាកលំបិនឡើយ ។ ដូច្នេះហើយមនុស្សខ្ជិលតែងតែស្វែងរកអ្វីដែលដែលងាយស្រួល សម្រាប់ពួកគេដូច្នេះហើយប្រសិនបើយើងអាចទាញមនុស្សខ្ជិលទាំងនោះមកធ្វើការពួកគេអាចស្វែងរកអ្វីៗដែលងាយស្រួលសម្រាប់យើងបាន ។ អ្វីដែលសំខាន់ជាងនេះគឺលោកជំនាញនៅក្នុងការប្រើមនុស្ស មិនថាមនុស្សខ្ជិលឬមនុស្សឧស្សាហ៏ឡើយគឺលោកតែងតែទាញផលប្រយោជន៍ ហើយប្រើមនុស្សរហូតអស់ពីសមត្ថភាពដែលពួកគេមាន ។

ប៉ុន្តែមនុស្សខ្ជិលដែលលោក Bill Gates លើកឡើងមកនេះគឺមិនមែនមនុស្សខ្ជិលដែលមិនចង់ធ្វើការងារអ្វីសោះ ហើយគិតតែពីដេកស៊ីនោះឡើយ ។ មនុស្សខ្ជិលដែលលោកចង់បានគឺមនុស្សខ្ជិលធ្វើរឿងណាដែលលំបាកៗ មនុស្សខ្ជិលធ្វើរឿងស្មុគស្មាញ ហើយគេព្យាយាម កែរច្នៃ ឬរិះរកវីធីណាដែលបង្ករភាពងាយស្រួលសម្រាប់ខ្លួនឯង នឹងសម្រាប់មនុស្សទូទៅ ។ ហើយភាពខ្ជិលរបស់អ្នកប្រាជ្ញជំនាន់មុនៗជាច្រើនដែលធ្វើអោយមនុស្សយើងសព្វថ្ងៃមានភាពងាយស្រួល មានដូចជា អ្នកប្រាជ្ញជំនាន់មុនខ្ជិលជិះសេះ ពួកគាត់ក៏ស្វែងរកវិធីផលិតរថយន្ត ខ្ជិលដងទឹកក៏បង្កើតម៉ាស៊ីនបូមទឹក ខ្ជិលដុតចង្កៀងក៏បង្កើតជាអំពូលភ្លើងជាដើម  ។

អត្ថបទដោយ នេន សុធា (Leadership Writer)

0 មតិ

បញ្ចេញមតិ

RELATED ARTICLES