បើអ្នកមានទម្លាប់ ៣យ៉ាងនេះ ទោះរកចំណូលបានច្រើន នឹងខំប្រឹងធ្វើការយ៉ាងណាក៏នៅតែក្រ

ភាពក្រីក្រគឺជាសត្រូវរបស់មនុស្សគ្រប់គ្នា ហើយពាក្យថា “ក្រ” មួយម៉ាត់គឺគ្មានបុគ្គលណាម្នាក់ចង់ជួបប្រទះឡើយ។ ភាពក្រីក្រធ្វើអោយអ្នកខ្វះខាតមុខក្រោយ រស់នៅលំបាកលំបិន មិនមានសំភារ:ប្រើប្រាស់ គ្មានគ្រឿងឧបភោគបរិភោគគ្រប់គ្រាន់ គ្មានផ្ទះសម្បែងត្រឹមត្រូវ និយាយអោយខ្លីពាក្យថា “ក្រ”គឺមានន័យថា ខ្វះខាត ខ្សត់ នឹងលំបាក ។ ដូច្នេះហើយយើងទាំងអស់គ្នាត្រូវតែជៀសវាងមិនត្រូវបណ្តោយខ្លួនអោយធ្លាក់ក្នុងភាពក្រីក្រឡើយ។

ក្នុងពេលនេះផងដែរ Business Cambodia សូមលើកយកទម្លាប់មិនល្អ ៤យ៉ាងដែលអ្នក រកចំណូលបានច្រើន នឹងខំប្រឹងធ្វើការយ៉ាងណាក៏នៅតែក្រ ។

.មិនចេះសន្សំសំចៃ

មិនថាអ្នកជាអ្នកណា មកពីណា មានការងារអ្វី ប្រាក់ខែច្រើនឬតិចនោះឡើយ ប្រសិនបើអ្នក ខ្ជះខ្ជាយ មិនចេះសន្សំសំចៃរាល់ចំណូលដែលអ្នករកបានទេនោះអ្នកនិងខ្វះខាតជាក់ជាមិនខាន។ អ្នកត្រូវតែចេះសន្សំសំចៃអោយបានខ្ពស់បំផុតតាមដែលអាចធ្វើទៅបាន ការសន្សំវាមិនអាចធ្វើអោយអ្នកក្លាយជាមហាសេដ្ឋីបានមែន ក៏ប៉ុន្តែវាអាចជួយអោយអ្នកមិនអោយក្លាយជាអ្នកក្រនោះទេ ។

២.គ្មានភាពច្បាស់លាស់ក្នុងការគ្រប់គ្រងប្រាក់ចំណូល និងប្រាក់ចំណាយ

ភាពច្បាស់លាស់នៅក្នុងការគ្រប់គ្រងប្រាក់កាក់គឺជារឿងសំខាន់ បើអ្នកគ្មានភាពច្បាស់លាស់លើចំណូលរបស់អ្នកទេអ្នកនិងក្លាយជាមនុស្សដែលចាយវាយមិនចំគោលដៅ និងមិនដឹងថាត្រូវចំណាយលើអ្វីខ្លះនោះឡើយ គឺអ្នកចេះតែចំណាយតាមតែនឹកឃើញដោយគ្មានគំរោងច្បាស់លាស់  ។ អ្នកត្រូវដឹងថាថ្ងៃនេះ ឬខែនេះអ្នករកចំណូលបានប៉ុន្មាន​ អ្នកត្រូវចំណាយលើអ្វីមុន អ្វីបន្ទាប់ ហើយអ្វីក្រោយ នោះទើបជាការប្រសើ នឹងជួយអោយអ្នកអាចគ្រប់គ្រប់ចំណូល នឹងចំណាយបានល្អ ។

.ចាយវាយច្រើនអត់ប្រយោជន៍ និងចាយហួសពីសមត្ថភាព

ការចាយវាយប្រចាំថ្ងៃគឺគ្មានអ្នកណាម្នាក់អាចជៀសរួចឡើយ ក៏ប៉ុន្តែអ្នកមិនត្រូវចាយវាយតាមតែអំពើរចិត្ត ទៅលើសំភារ:និយម របស់ដែលមិនចាំបាច់ ឬការកំសាន្តណាមួយដែលគ្មានប្រយោជន៍សម្រាប់អ្នកនោះឡើយ ។ ម្យ៉ាងទៀតអ្នកមិនត្រូវចាយវាយអោយហួសពីសមត្ថភាពដែលអ្ននមានរហូតដល់ខ្ចីប្រាក់កាសអ្នកដ៏ទៃមកចាយវាយថែមទៀតនោះទេ​ ព្រោះវាអាចនឹងធ្វើអោយអ្នកធ្លាក់ខ្លួនក្រ ហើយជំពាក់បំណុលគេទៀត ។

អត្ថបទដោយ នេន សុធា (Leadership Writer )

0 មតិ

បញ្ចេញមតិ

RELATED ARTICLES