ហាមធ្វើនៅរឿងខុសឆ្គងទាំង ៤យ៉ាងនេះអោយសោះ បើមិនចង់អោយបុគ្គលិកល្អៗរត់ចោលអ្នក

មនុស្សយើងម្នាក់ៗគឺគ្មានអ្នកណាម្នាក់ដែលចង់សាងកំហុសនោះឡើយ ក៏ប៉ុន្តែពេលខ្លះយើងក៏សាងកំហុសឡើងដោយអចេតនា ដែលធ្វើអោយយើងអាចនឹងបាត់បង់មនុស្សល្អ ឬមនុស្សដែលមានសម្ថភាពក៏មាន។ ចំពោះមេដឹកនាំ ឬអ្នកគ្រប់គ្រងក៏ដូចគ្នាប្រសិនបើអ្នកសាងកំហុសឆ្គងច្រើនពេកទៅលើបុគ្គលិក ឬអ្នកដែលនៅក្រោមបង្គាប់របស់ខ្លួនធ្ងន់ធ្ងពេកក៏ពួកគេមិនអាចទ្រាំទ្ររបានដែរ ។ ខាងក្រោមនេះគឺជាកំហុសឆ្គងទាំង ៥យ៉ាងដែលមេដឹក ឬអ្នកគ្រប់គ្រងគួរជៀសវាង :

.ប្រើបុគ្គលិកល្អ ច្រើនជាងបុគ្គលិកដ៏ទៃទៀត

បុគ្គលិកល្អ ធ្វើការងារពូកែ គឺថ្នាក់លើតែងតែចង់ប្រើជានិច្ច តែសូមអ្នកជៀសវាងចំណុចនេះ ព្រោះថាប្រសិនបើអ្នកប្រើបុគ្គលិកពូកែរច្រើនជាងបុគ្គលិកដ៏ទៃទៀតនោះ គេនឹងហត់នឿយធុញទ្រាន់ថ្ងៃណាមួយគេនឹងលាឈប់ទៅរកកន្លែងថ្មីមិនខាន ។ អ្នកត្រូវចេះបែងចែកការងារបុគ្គលិកអោយបានស្មើរៗគ្នាទើបជាការប្រសើ។

.ប្រើពាក្យសម្តីធ្ងន់ធ្ងរជ្រុលពេក

ពាក្យសម្តីល្អនាំមកនូវរឿងល្អ ពាក្យសម្តីគ្រោកគ្រាតនាំមកនូវរឿងរ៉ាវ ដូច្នេះហើយជាមេដឹកនាំ ឬថ្នាក់លើគេត្រូវតែចេះរៀបចំពាក្យសម្តីមុននឹងនិយាយស្តី ឬណែនាំទៅបុគ្គលិក ត្រូវចេះរិះគន់បែបស្ថាបនា កុំរិះគន់បែបជាន់ពន្លិច។

.គ្មានទំនាក់ទំនងល្អជាមួយបុគ្គលិក

ទំនាក់ទំនងគឺជាសម្ព័នភាពមួយដែលធ្វើអោយអ្នកនឹងបុគ្គលិក របស់អ្នកអាចរួមការងារជាមួយគ្នាបានយូរអង្វែង ។ ប្រសិនបើអ្នកគ្មានទំនាក់ទំនងល្អជាមួយបុគ្គលិកទេនោះ ពួកគេក៏មិនសូវយកចិត្តទុកដាក់ក្នុងការងារប៉ុន្មាននោះដែរ​ អ្នកត្រូវចាំថាបនោសញ្ចេតនាគឺជារឿងសំខាន់ម្យ៉ាងក្នុងចំណោមរឿងសំខាន់ផ្សេងទៀង។

.មេដឹកនាំមានភាពលម្អៀង មិនស្មើភាពគ្នាចំពោះបុគ្គលិក

បើអ្នកស្រលាញ់បុគ្គលិកនេះ ស្អប់បុគ្គលិកនោះ ស្រលាញ់បុគ្គលិកថ្មី លែងចង់មើលមុខបុគ្គលិកចាស់ អ្នកនឹងក្លាយជាមេដឹកនាំលម្អៀងដោយស្វ័យប្រវត្តិ ។ ហើយប្រអ្នកប្រកាន់ចរិកបែបនេះមិនកែរប្រែនោះ មិនយូរទេ បុគ្គលិកនិងកើតការច្រណែនគ្នា​ ហើយស្អប់អ្នកថែមទៀតផង ។

.មើលរំលងចំណុចល្អ និងមិនអោយតម្លៃការខិតខំរបស់បុគ្គលិក

ពេលខ្លះបុគ្គលិកខិតខំធ្វើការខ្លាំងណាស់ ក៏ប៉ុន្តែមេដឹកនាំ មើលរំលង ពេលខ្លះមិនយកភ្នែកមើលតែម្តង ដែលជាមូលហេតុធ្វើអោយការបុគ្គលិកគ្មានកំលាំងចិត្តតស៊ូជាមួយការងារតទៅទៀត ។ ហើយនៅពេលដែលអ្នកជាមេដឹកនាំមើលរំលងចំណុចល្អ និងការខិតខំរបស់បុគ្គលិកនិងធ្វើអោយបុគ្គលិកមានអារម្មណ៍ថាការខិតខំរបស់គេចំពោះក្រុមហ៊ុនគឺគ្មានន័យឡើយ ។

អត្ថបទដោយ នេន សុធា (Leadership Writer)

0 មតិ

បញ្ចេញមតិ

RELATED ARTICLES