៤ ចំណុចជួយអោយបុគ្គលិក ស្រលាញ់កន្លែងធ្វើការ និងខំធ្វើការខ្លាំងបំផុត

បុគ្គលិកដែលកំពុងបំពេញការងារនៅតាមបណ្តាស្ថាប័ន ឬក្រុមហ៊ុនផ្សេង គឺមិនមែនសុទ្ធជួបប្រទះនឹងរឿងល្អទាំងអស់នោះឡើយ ពេលខ្លះពួកគេក៏ជួបប្រទះនិង ឧបសគ្គ បញ្ហាស្មុគស្មាញ និងការលំបាកនានា ដែលធ្វើអោយពួកគេគ្មានអារម្មណ៍ក្នុងការបំពេញការងារឡើយ។នៅពេលដែលបុគ្គលិកជួបនិងបញ្ហាអ្នកដែលជាមេដឹកនាំត្រូវតែចូលខ្លួនទៅជួយដោះស្រាយ ឬលើកទឹកចិត្តពួកគេដើម្បីអោយពួកគេមានកំលាំងចិត្តក្នុងការជំនះឧបសគ្គ ដែលពួកគេកំពុងជួបប្រទះ ។ ហើយ៤ចំណុចដែលមេដឹកនាំត្រូវតែធ្វើដោយខានមិនមានគឺ:

. ស្តាប់ហេតុផល នឹងមតិលើកឡើងរបស់បុគ្គលិក

បុគ្គលិកក៏ត្រូវការអ្នកអោយមេដឹកនាំស្តាប់ការផ្តល់យោបល់ និង ការកែតម្រូវលើពួកគេផងដែរ ។ ប្រសិនបើពួកគេមានយោបល់ដែលទាក់ទងនឹងការងារ អ្នកត្រូវតែអនុញ្ញាតអោយពួកគាត់លើកឡើងមក ។ យ៉ាងហោចណាស់ពួកគេក៏អាចនឹងរំពឹងថា នឹងមានដំណោះស្រាយល្អៗចំពោះការងារ ។

២. ពោលពាក្យសសើរទៅកាន់បុគ្គលិក

អ្នកដឹកនាំម្នាក់ គួរតែមានពាក្យសសើរដល់បុគ្គលិករបស់ខ្លួន ដូចជា អ្នកធ្វើការបានល្អណាស់ថ្ងៃនេះ ។ អ្នកអាចនិយាយបានគ្រប់ពេលនៅជាមួយគាត់ដោយមិនចាំបាច់ពេលវេលាពិសេសអីនោះទេ ។ ពេលដែលពួកគេមានសំពាធការងារ ហើយបានលឺពាក្យសសើរ និង លើកទឹកចិត្តពីអ្នកដឹកនាំរបស់ខ្លួន ពួកគេក៏មានអារម្មណ៏ល្អបន្តការងារផងដែរ ។

. ចែកការងារទៅតាមតួនាទីជាផ្នែកតូចៗ

អ្នកត្រូវយកចិត្តទុកដាក់ ត្រួតពិនិត្យពីកម្រិត ចំនួនការងារ នឹងម៉ោងការងារ ដែលអ្នកដាក់អោយបុគ្គលិករបស់អ្នកធ្វើ ។ ដូច្នេះត្រង់ចំនុចនេះ អ្នកមិនគួរដាក់ការងារច្រើនពេកដល់បុគ្គលិកនោះទេ ។ យ៉ាងហោចណាស់អាចអោយពួកគេមានពេលសម្រាកបន្តិច មុននឹងបន្តកិច្ចការមួយទៀត ដូច្នេះពួកគេនឹងមានអារម្មណ៏ថាចាប់បង្ខំអោយធ្វើការ ។

. មានពេលសំរាកខ្លះ នឹងធ្វើរឿងរីករាយ

នេះមានន័យថា អ្នកគួរតែអនុញ្ញាតអោយបុគ្គលិករបស់អ្នករីករាយ និង អារម្មណ៏ល្អតាមវិធីរបស់ពួកគេ ។ អាចថាចំនាយពេល 10 ទៅ 15 នាទី សម្រាក ញ៉ាំកាហ្វេ និង ជជែកគ្នាលេង ដើម្បីអោយអារម្មណ៏ស្រស់ស្រាយផងដែរ ។ មានវិធីជាច្រើនក្នុងការលើកទឹកចិត្តបុគ្គលិករបស់អ្នក អ្នកគ្រាន់តែចាប់ផ្តើមធ្វើរឿងងាយៗសាមញ្ញ និង ផ្តល់តម្លៃដល់ពួកគេ ។

អត្ថបទដោយ នេន សុធា (Leadership Writer)

Online

RELATED ARTICLES