ស្ថាបនិក នរាអង្គរ៖បង្កើតសិប្បកម្មមួយនេះឡើង ព្រោះមិនចង់ឲ្យពលរដ្ធខ្មែរធ្វើការចំណាកស្រុក

លោកស្រីរី ថានី ជាស្ថាបនិកនៃសិប្បកម្មនរាអង្គរ ដែលជាសិប្បកម្មផលិតនូវ គ្រឿងសង្ហារឹម ចង្កៀង វំាងនន ហើយរាស់ផលិតផលដែលបង្កើតគឺសុទ្ធសឹងជាដោយស្នាដៃកូនខ្មែរៗដែលខិតខំកែច្នៃ ដោយយកចិត្តទុកចិត្តខ្ពស់បំផុត ក្នុងការផលិត។ ស្ថាបនិករូបនេះបានលើកឡើងថាគោលបំណងធំៗចំនួន២ដែលជម្រុញចិត្តលោកស្រីចង់ចាប់ផ្តើមធ្វើសិប្បកម្ម​នេះឡើង ពិសេសគឺមិនចង់ឲ្យពលរដ្ធខ្មែរធ្វើការចំណាកស្រុក ដើម្បីត្រឹមតែរកការងារធ្វើនោះទេ។

គោលបំណងទី១ នោះគឺលោកស្រីចង់បង្កើតនូវផលិតផលមួយដែលកែច្នៃចេញពីស្នាដៃពិតៗរបស់ខ្មែរយើងហើយរយះពេលយូរដែលមិនមាននៅក្នុងទីផ្សារកម្ពុជា ហើយចង់បង្កើតនៅផលិតផលមួយដែលមានរូបសម្រស់ស្អាតហើយមានទំាងអត្ថប្រយោជន៍ ក៏ចង់ឲ្យប្រជាជនខ្មែរប្រើប្រាស់នូវផលិតផលណាដែលមានទំាងគុណភាពថែមទំាងមិនប៉ះពាល់ដល់ភ្នែកផងដែរ ។

រីឯគោលបំណងមួយទៀតគឺ មិនចង់ឲ្យប្រជាពលរដ្ធខ្មែរធ្វើការចំណាកស្រុកចេញទៅក្រៅប្រទេស ចង់ឲ្យប្រជាជនខ្មែរមានការងារល្អក្នុងស្រុក ហើយលោកស្រីក៏បានបង្កើនការងារជាច្រើនដល់ប្រជាពលរដ្ធនៅក្នុងសហគមន៍​ មកធ្វើការជុំគ្នានិងរស់នៅជាលក្ខណះគ្រួសារមួយគ្នាដើម្បីចាប់ដៃគ្នាបង្កើតនូវផលិតផលខ្មែរ​ដែលមានប្រសិទ្ធភាព។

បន្ថែមពីនេះ លោកស្រីបន្តថា​ការចំណាកស្រុកគឺជាកំហុសមួយដែលធ្វើឲ្យបាត់បង់នៅធនធានមនុស្សដោយសារតែចំណុចនេះហើយដែលលោកស្រីតែតែងចូលរួមក្នុងសកម្មភាពសង្គមដើម្បីចែកលំឡែក នូវបទពិសោធន៍ ចំណេះដឹង ក្នុងគោលបំណងដើម្បីនិងបង្កើនក្តីសុបិនដល់ក្មេងជំនាន់ក្រោយឲ្យពូកគាត់ មានក្តីស្រមៃក្នុងគោលដៅនៅថ្ងែអានាគត៕

 

អត្ថបទដោយ៖ស្រៀង​ចាន់ឌី , Franchise Writer

0 មតិ

បញ្ចេញមតិ

RELATED ARTICLES