ជប៉ុន សម្រេចបោះទុនវិនិយោគជាង ១,២៤ពាន់លានដុល្លារ ក្នុងប្រទេសមួយ នៅអាស៊ាន

ប្រទេសជប៉ុន បានសម្រេចចិត្តបោះទុនវិនិយោគជាង ១​​,២៤ពាន់លានដុល្លារអាមេរិក ក្នុងប្រទេសហ្វីលីពីន ដើម្បីពង្រីកប្រតិបត្តិការបន្ថែមទៀត។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងពាណិជ្ជកម្មនិងឧសស្សាហកម្មហ្វីលីពីន នាថ្ងៃ​ចន្ទ ទី១៨ ឆ្នាំ២០១៩។

ការវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់របស់ជប៉ុននេះ គឺផ្តោតសំខាន់លើការវិនិយោគក្នុងវិស័យសំខាន់ៗដូចជាវិស័យផលិតកម្ម កសិកម្ម អចលនទ្រព្យ រថយន្ត និងការអប់រំ ជាដើម។ ក្រុមហ៊ុនជប៉ុន ដែលកំពុងត្រៀមខ្លួនទៅរកស៊ីក្នុងប្រទេសហ្វីលីពីនទាំងនោះ អាចបង្កើតការងារឱ្យប្រជាជនហ្វីលីពីនប្រមាណជាង ១៦ ម៉ឺននាក់។

រដ្ឋលេខាធិការពាណិជ្ជកម្មហ្វីលីពីន លោក Ramon Lopez បានលើកឡើងថា ការសម្រេចចិត្តវិនិយោគពីប្រទេសជប៉ុននេះ គឺសបញ្ជាក់ពីទំនុកចិត្តដ៏រឹងមាំរបស់ក្រុមហ៊ុនបរទេសក្នុងស្ថិរភាពសេដ្ឋកិច្ច និងបរិយាកាសធុរកិច្ចរបស់ប្រទេសហ្វីលីពីន ក្រោមការដឹកនាំរបស់លោក Duterte ។

លោក Ramon Lopez បានបញ្ជាក់ផងដែរថា សព្វថ្ងៃនេះ ក្រៅពីការវិនិយោគលើវិស័យផលិតកម្ម កសិកម្ម អចលនទ្រព្យផ្សេងៗ ក្រុមអ្នកវិនិយោគគិនរបស់ជប៉ុនផ្សេងទៀត ក៏បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការវិនិយោគរោងចក្រផលិតម៉ូតូ និងឧបករណ៍អេឡិចត្រូនិច NIDEC Corporation និងក្រុមហ៊ុនផលិតម៉ាស៊ីនត្រជាក់ Tescom Denki ៕

0 មតិ

បញ្ចេញមតិ

RELATED ARTICLES