លោកលាង ឡេង៖ពាក្យមួយឃ្លានេះហើយ ដែលជម្រុញចិត្តខ្ញុំឲ្យបើកសហគ្រាសផលិតទឹកត្រីក្នុងស្រុក

លោក លាង ឡេង ជាអគ្គនាយកនៃសហគ្រាសផលិតទឹកត្រី លាង ឡេង មុនដំបូងលោកគ្រាន់តែលក់ទឹកត្រីឲ្យឪពុកបណ្តើរទៅរៀនបណ្តើរប៉ុណ្ណោះ តែដោយសារតែសម្តីមួយឃ្លាបានរុញច្រានគាត់ ឲ្យចេញរកស៊ីរហូតដល់បើកជាសហគ្រាសធំមួយដោយខ្លួនឯង។តាមរយះបទសម្ភាសន៍តាមឃ្លីបវិឌីអូលោកបានលើកឡើងផងដែរថា ដោយសារពាក្យមួយឃ្លាដែលធ្វើឲ្យគាត់បើកធ្វើអាជីវកម្មផលិតទឹកត្រីមួយនេះគឺ”តើខ្មែរអាចធ្វើអ្វីបាន?”

លោក លាង ឡេង បានមានប្រសាសន៍ថា ដោយសារតែមានមនុស្សមួយចំនួនដែលនិយាយថាខ្មែរមិនអាចធ្វើអ្វីល្អដោយខ្លួនឯង ចំាតែយកផលិតផលតែពីក្រៅប្រទេស ហើយផលិតផលដែលខ្មែរផលិតបានគ្មានស្តង់ដារ គ្មានគុណភាព គ្មានការទទួលស្គាល់ ដោយហេតុផលទំាងនេះហើយដែលជម្រុញចិត្តលោកដាច់ខាតត្រូវតែផលិតឲ្យបាននូវផលិតផលដែលមានទំាងស្តង់ដារនិងគុណភាពមិនឲ្យចាញ់នូវផលិតផលមកពីបរទេសឡើយ។

លោក បានសង្កត់ធ្ងន់ថា លោកចង់ឲ្យខ្មែរយើងជួយគំាទ្រនៅផលិតផលខ្មែរ ថាខ្មែរយើងក៏អាចផលិតនូវទំនិញឬផលិតផលអ្វីក៏បានដែរ ហើយផលិតផលខ្មែរយើងក៏មានស្ដង់ដារមិនចាញ់នូវផលិតលផលក្រៅប្រទេសដែរ ទើបរហូតមកដល់សព្វថ្ងែសហគ្រាសផលិតទឹកត្រី លាង ឡេងក៏ទទួលបានវិញ្ញាប័ត្រច្រើនជាបន្តបន្ទាប់ ហើយផលិតផលខ្មែរក៏ទទួលស្គាល់់ក្នុងស្តង់ដារអន្តរជាតិផងដែរ។

គួរជម្រាបដែរថា សហគ្រាសផលិតទឹកត្រី របស់លោកអគ្គនាយក លាង ឡេង មានចក្ខុវិស័យថានឹងខំប្រឹងប្រែងផលិតនូវផលិតផលណា ដែលមានអនុលោមទៅតាមគុណភាពស្តង់ដារជាតិអន្តរជាតិហើយបច្ចុប្បន្នក៏មាននំាចេញក្នុងទីផ្សារទំនើបក្នុងស្រុក ហើយអ្វីដែលពិសេលនោះក៏នំាចេញផលិតផលទៅកាន់ក្រៅប្រទេសរួមមាន កូរ៉េ សហរដ្ធអាមេរិក៕

 

 

អត្ថបទដោយ៖ស្រៀង ចាន់ឌី , Franchise Writer

0 មតិ

បញ្ចេញមតិ

RELATED ARTICLES