មកស្គាល់មហាសេដ្ឋីគ្រាក់ៗ២រូបដែលហ៊ានបោះទុនវិនិយោគប្រាក់វាល់លាន ជាមួយអាជីវកម្មហ្រ្វេនឆាយ

មហាសេដ្ឋីគ្រាក់ៗ២រូបហើយ  បានឈានជើងចូលវិនិយោគជាមួយអាជីវកម្មហ្រ្វេនឆាយ ខណៈសេដ្ឋីពាន់លានមួយចំនួនក្លាយម្ចាស់យីហោរាប់ពាន់ រាប់ម៉ឺនសាខាដោយចាប់ផ្តើមពីបាតដៃទទេតែប៉ុណ្ណោះ។ បុរសស្តុកស្តម្ភ២រូបនេះរួមមាន មហាសេដ្ឋីកំពូលវិនិយោគ Warrant Buffet និងម្ចាស់ក្រុមហ៊ុនយក្សចិនអាលីបាបា របស់មហាសេដ្ឋីជេក ម៉ា។

មហាសេដ្ឋី Warrant Buffet ត្រូវបានគេដឹងថា បានបញ្ជាឲ្យក្រុមហ៊ុន Berkshire Hathaway Inc ទិញយកក្រុមហ៊ុន International Dairy Queen Inc ក្នុងតម្លៃ ៥៨៥ លានដុល្លារអាមេរិកដោយដាក់បន្ថែមនូវការ៉េម និងហាំប៊ឺហ្គឺ ផ្សារភ្ជាប់ទៅនឹងសេវាកម្មនានារបស់ក្រុមហ៊ុនផ្សេងទៀតដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនវិនិយោគដ៏មានឥទ្ធិពលនេះ។

ចំណែក អាលីបាបារបស់ចិន បានក្រសោបឱកាសមាសពេលដែល យីហោហ្រ្វេនឆាយកាហ្វេលេខមួយស្តាបាកប្រកាសចូលវាយលុកទីផ្សារកាហ្វេនៅចិន ដោយយីហោកាហ្វេមួយនេះធ្វើការជាមួយ Ele.me ជាក្រុមហ៊ុនដឹកអាហារដែលមានតម្លៃ ៩.៥ ពាន់លានដុល្លារ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Alibaba ដើម្បីអនុញ្ញាតឱ្យអតិថិជនបញ្ជាទិញ និងទទួលកាហ្វេដោយមិនចាំបាច់ទៅហាង។

មានន័យថា ជេក ម៉ាបានប្រើប្រាស់ក្រុមហ៊ុនតម្លៃពាន់លានដុល្លាររបស់ខ្លួនមួយឲ្យទៅគ្រប់គ្រងការលក់របស់ស្តាបាកទូទាំងប្រទេសចិនតែម្តង ដោយសារតែក្រុមហ៊ុនទាំងពីរយល់ដូចគ្នាទីផ្សារកាហ្វេនៅចិន គឺផ្តោតទៅលើការកុម្ម៉ង់តាមAPP និងសេវាកម្មដឹកជញ្ជូន ជាជាងពង្រីកហាងឲ្យធំ ពីព្រោះទម្លាប់ជនជាតិចិនភាគច្រើនមិនសូវមានពេលទំនេរអង្គុយលេងឡើយ។

គួរជម្រាប ថានៅមានមហាសេដ្ឋីល្បីៗជាច្រើនទៀតដែលមិនមែនជាម្ចាស់យីហោតែបានចាយលុយខ្ទង់លាន រហូតដល់ពាន់លានទៅវិនិយោគជាមួយហ្រ្វេនឆាយ ដូចជាសេដ្ឋីលេខមួយថៃ លោក Dhanin Chearavanont  ជាដើម គាត់បានវិនិយោគជាមួយ7-ELEVEN ដែលមកទល់នឹងពេលនេះក្រុមហ៊ុនCP របស់គាត់មានទ្រព្យមិនក្រោម១៦ពាន់លានដុល្លារអាមេរិកនោះទេ៕

 

អត្ថបទដោយ ៖NOUN VANNAK, FRANCHISE EDITOR

Facebook: NOUN VANNAK

0 មតិ

បញ្ចេញមតិ

RELATED ARTICLES