ស្ថាបនិកMobile Coffeeបង្ហើបក្បួនលក់ដ៏មានប្រសិទ្ធភាព២ ដែលម្ចាស់អាជីវកម្មអាហារខ្វះមិនបាន

និយាយពីរបរអាជីវកម្មកាហ្វេនៅកម្ពុជាយើង មានការរីកចម្រើនច្រើនគួរឲ្យកត់សំគាល់​មិនថាជាម៉ាកយីហោក្នុងស្រុក ឬក៏ម៉ាកយីហោក្រៅស្រុកនោះទេ គេសង្កេតឃើញថាយីហោនីមួយៗមានការពេញនិយមចូលចិត្តញុំាកាហ្វេជាច្រើនចំណែកឯគុណភាពនៃរសជាតិ ឬតម្លៃមានលក្លណះមួយបែបៗផ្សេងៗគ្នាទៅតាមប្រភេទហាង ឬតូបកាហ្វេ។

លោក យែម ឈីម ជាស្ថាបនិកនៃMobile Coffee(ជាកាហ្វេចល័ត)ក្នុងស្រុកមួយនេះបានលើកឡើងក្នុងឃ្លើបវីឌីអូពីក្បួនយុទ្ធសាស្រ្តលក់ដែលធ្វើឲ្យអាជីវកម្មរបស់គាត់ទទួលបានការគំាទ្រច្រើនពីអតិថិជន។ ស្ថាបនិករូបនេះ លើកឡើងថា”ចំណុចទី១ គឺការផ្តោតទៅលើគុណភាពនៃរសជាតិ យើងត្រូវតែសិក្សាចំណុចមួយនេះជាចំាបាច់ថាយកអ្វីជាខ្លំាងទោះបីជាមានច្រើនប្រភេទតែវាមិនអាចថាឆ្ងាញ់ទំាងអស់នោះទេ ត្រូវតែយកអ្វីជាចំណុចចំបងហើយជាតម្រូវការច្រើនរបស់អតិថិជន មិនថាជារសជាតិ សេវាកម្ម ត្រូវផ្តល់ទំាងទំនុបចិត្ត និងភាពជឿជាក់។”

រីឯចំណែកចំណុចមួយទៀត គឺផលិតផលនិងការវិចខ្ចប់ មិនថាជាគុណភាពឬការវិចខ្ចប់ត្រូវតែយកចិត្តទុកដាក់ធ្វើយ៉ាងណាអាចសមស្របនិងស្តង់ដារ​ មានទំាងផាកសុខាភាព ចំណុចទាំងនេះហើយគួរតែយកចិត្តទុកដាក់ហើយមួយវិញទៀតគឺព្យាយាមធ្វើយ៉ាងណាឲ្យតម្លៃនៃកាហ្វេមានតម្លៃធូរថ្លៃដែលអាចឲ្យពួកគាត់មានលទ្ធភាពក្នុងការទិញញុំាបានរាស់ថ្ងែ។

គួរជម្រាបដែរថា Mobile Coffeeជាម៉ាកយីហោដែលបង្កើតឡើងដោយកូនខ្មែរពិតមិនមានការថតចម្លងពីបរទេសហើយសព្វថ្ងែMobile Coffee មានតូបកាហ្វេចំនួន២៦សាខានៅគ្រប់ទីកន្លែង ហើយក៏បានបើកជាហាងធំៗចំនួន២សាខានិងគំម្រោងបើក២សាខាទៅថ្ងែមុខទៀត៕

 

អត្ថបទដោយ៖ស្រៀង ចាន់ឌី , Franchise Writer

Online

RELATED ARTICLES