វៀតណាម ក្លាយជាប្រទេសនាំចេញគ្រឿងសមុទ្រច្រើនបំផុតលើលោក លំដាប់លេខរៀង៤វ

ក្នុងឆ្នាំ២០១៩នេះ ប្រទេសវៀតណាម បានជាប់ចំណាត់ថ្នាក់ទីបួន នៅទូទាំងពិភពលោកជាលើកដំបូងនៅអាស៊ីអាគ្នេយ៍ ដែលបាននាំចេញអាហារគ្រឿងសមុទ្រច្រើនបំផុត ក្រោមការទទួលទិញប្រមាណជាង ១៧០ ប្រទេស។ ​នេះបើយោងតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានជលផលវៀតណាម នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩។

ការនាំចេញទិន្នផលត្រីសរុបរបស់វៀតណាម បានកើនឡើងដល់ 7,4 លានតោនកាលពីឆ្នាំមុន ឬកើនឡើង 5,6 ដងពីឆ្នាំ 1995 ។ ទន្ទឹមនឹងនេះដែរ កសិកម្មបានកើនឡើងលើសពី 3,89 លានតោន ឬកើនឡើង 4 ដងចាប់ពីឆ្នាំ 1995។

ក្នុងឆ្នាំ២០១៩នេះ ប្រទេសវៀតណាមគ្រោងធ្វើការនាំចេញទិន្នផលត្រីសរុបរបស់ខ្លួន​ឱ្យកើនដល់ ១០ ពាន់លានដុល្លារអាមេរិក ខណៈកាលពីឆ្នាំ២០១៨ វៀតណាមបានធ្វើការនាំចេញបានរហូតដល់ទៅជាង ៩ពាន់លានដុល្លារអាមេរិក ឯណ្ណោះ។

សូមបញ្ជាក់ផងដែរថា ប្រទេសដែលនាំចេញអាហារគ្រឿងសមុទ្របានច្រើនជាងគេបំផុតក្នុងលោក គឺប្រទេសចិន ដែលគិតជាទឹកប្រាក់សរុបប្រមាណជាង ១៤,១ ពាន់លានដុល្លារអាមេរិក ៕

0 មតិ

បញ្ចេញមតិ

RELATED ARTICLES