តើក្រុមហ៊ុនអ្នកមានទីមួយប្រចាំប្រទេសថៃ វិនិយោគលើអ្វីទើបក្លាយជាក្រុមហ៊ុនមានទ្រព្យច្រើនជាងគេបែបនេះ?

CP ក្លាយជាតួអង្គគួរឲ្យចាប់អារម្មណ៍ក្រោយ បែកធ្លាយថាយីហោមួយចុះកុងត្រារួចរាល់ ក្នុងការនាំយក7-ELEVEN ចូលទីផ្សារកម្ពុជា ក្រោយប៉ុនប៉ងជាង៥ឆ្នាំ ពោលគឺតាំងពីឆ្នាំ២០១៣មកម្លេះ។ យីហោនេះមានបុត្រសម្ព័ន្ធច្រើនដូចជា យីហោម៉ាតទំនិញគ្រប់មុខ7-ELEVEN ផ្សារទំនើបMacro ,All café គ្លីនិក XTa ហ្រ្វេនឆាយ និងចំណីអាហារច្រើនមុខ  ដែលជួយឲ្យយីហោមួយនេះក្លាយជាឃ្លាំងប្រាក់ដ៏សន្ធឹក ក្លាយជាក្រុមហ៊ុនមានបំផុតនៅក្នុងប្រទេសថៃ។

គិតត្រឹមដើមឆ្នាំ២០១៩នេះ CP  មានទ្រព្យជាង១៦ពាន់លានដុល្លារអាមេរិកហើយ ក្រោយទទួលផលចំណេញពីការវិនិយោគប្រមាណជាង៦៥០លានដុល្លារ បានពីការកាន់កាប់ហាង7-ELEVEN ចំនួនជិត១ម៉ឺន១ពាន់សាខា ដែលជួយឲ្យយីហោនេះមានទំនុកចិត្តពង្រីកការវិនិយោគរបស់ខ្លួនមកកាន់កម្ពុជា និងឡាវ។

ប្រាក់ចំណេញរាប់រយលានដុល្លារនេះ៦៧ភាគរយបានមកពី7-ELEVEN ២២ភាគរយបានពីផ្សារបោះដុំMacro និង១១ភាគរយបានពីអាជីវកម្មផ្សេងៗជាច្រើនមុខទៀត ដែលមានទាំងនៅប្រទេសថៃ និងនៅក្រៅប្រទេស។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានបន្ថែមពីទិន្នន័យដោយបង្ហាញថា អាហារក្រុមហ៊ុនលក់បាន ៧០.១ភាគរយនៃប្រាក់ចំណេញ ចំណែកជិត២៩.៩ភាគរយផ្សេងទៀតបានពីលក់វត្ថុប្រើប្រាស់។

គួរជម្រាបថា CPP ALL គ្រោងពង្រីក 7-ELEVEN ឲ្យបាន១ម៉ឺន៣ពាន់សាខានៅមុនដាច់ឆ្នាំ២០២២ ដោយគ្រោងចំណាយបើកសាខាថ្មីបន្ថែមចំនួនប្រមាណជា១២៥លានដុល្លារអាមេរិក ក្រោយពេលជោគជ័យបំផុតកាលពីឆ្នាំ២០១៨ ដោយបានពង្រីកលើសពីគម្រោងទៅទៀត ដោយពង្រីកបាន៧២០សាខា ធ្វើឲ្យចំនួនសាខាសរុបកើនដល់១០ ៩៨៨ សាខានៅទូទាំងប្រទេសថៃ៕

 

អត្ថបទដោយ៖ NOUN VANNAK, Franchise Editor

Facebook: NOUN VANNAK

0 មតិ

បញ្ចេញមតិ

RELATED ARTICLES