មកដឹងពីក្រុមហ៊ុនហ្រ្វេនឆាយអាហារដែលមានទ្រព្យច្រើនជាងគេបំផុត៣នៅលើពិភពលោក

ហ្រ្វេនឆាយអាហារជាអាជីវកម្មសក្តានុពលមួយដែលអ្នករកស៊ីមិនគួរមើលរំលងបានឡើយ ទោះបីវិស័យផ្សេងៗអាចបង្កើនប្រាក់ចំណេញបានលើសលុបក្តី ប៉ុន្តែយើងមិនអាចប្រកែកបានទេថា អាជីវកម្មក្នុងឧស្សាហកម្មអាហារពិតជាអាចរកស៊ីបានយូរ និងពង្រីកបានលឿនមែនទែន ដែលមានយីហោខ្លះលក់ចេញរហូតជាង១០០ប្រទេសផងក៏មាន។

ថ្ងៃនេះ Business Cambodia សូមលើកឡើងពីយីហោទាំង៣ម្តងមួយៗ ជាយីហោដែលមានទ្រព្យច្រើនជាងគេបំផុត នៅលើពិភពលោកដែលសុទ្ធសឹងជារបស់អាមេរិកទាំងអស់៖

១. McDonald’s

McDonald’s ជាក្រុមហ៊ុនដែលមានតម្លៃជាង ១០៤ពាន់លានដុល្លារអាមេរិក ស្របពេលដែលយីហោមួយនេះឈានជើងចូលតំបន់អាស៊ានចំនួន៧ប្រទេសរួចទៅហើយដូចជា សឹង្ហបុរី ម៉ាឡេស៊ី ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន ប្រុយណេនិងចុងក្រោយគឺប្រទេសវៀតណាម អ្នកនៅតំបន់អាស៊ាន​អាចញាំ​បាននៅប្រទេសទាំងនេះ។ ដោយឡែក កម្ពុជា ឡាវ និងមីយ៉ានម៉ាមិនទាន់មានវត្តមានយីហោ McDonald’s នៅឡើយទេ ដោយយីហោនេះពោលថា ទីផ្សារនៅតូចនៅឡើយ។

២.ស្តាបាក

ស្តាបាកអាចរកប្រាក់ចំណេញបាន២.៩ពាន់លានដុល្លារកាលពីឆ្នាំ២០១៧  ដែលជួយឲ្យយីហោនេះមានតម្លៃរហូតដល់ជាង៨៧ពាន់លានដុល្លារអាមេរិកឯណោះ។ ស្តាបាកជាហាងកាហ្វេធំបំផុតនៅលើពិភពលោកជាមួយនឹងទីតាំងលក់រាយចំនួនជាង២ម៉ឺន៧ពាន់សាខា បើតាមទិន្នន័យចុងក្រោយបង្អស់គិតត្រឹមពាក់កណ្តាលឆ្នាំចាស់២០១៨មក។

៣. Domino’s Pizza

យីហោហ្រ្វេនឆាយល្បីមួយនេះបានរីកដុះដាលជុំវិញពិភពលោកសរុបជាង១ម៉ឺន៥ពាន់សាខាឯណោះ និងមានទ្រព្យសរុបជាង១០ពាន់លានដុល្លារអាមេរិកហើយនៅលើទីផ្សារហ៊ុន។ Domino’s Pizzaបានបើកជាផ្លូវការនៅកម្ពុជា៩សាខាហើយ ហើយកំពុងតែមមាញឹកក្នុងការដឹកជញ្ជូន និងប្រម៉ូសិនជាញឹកញាប់ផងដែរ៕

 

អត្ថបទដោយ៖ Noun Vannak

0 មតិ

បញ្ចេញមតិ

RELATED ARTICLES