តើអ្នកមានជាងគេបំផុត៥នាក់នៅកូរ៉េខាងត្បូងជានរណាខ្លះ?

កូរ៉េខាងត្បូងជាប្រទេសដែលមានសេដ្ឋកិច្ចធំ និងមានអ្នកមានកំពូលរហូតទៅដល់៣៥រូបឯណោះ ខណៈប្រទេសនេះមានការរីកចម្រើនគួរឲ្យកត់សម្គាល់គឺវិស័យឧស្សាហកម្មខ្នាតធំ ដូចជាផលិតរថយន្ត គ្រឿងអេឡិចត្រូនិច គ្រឿងសម្អាង ជួញដូរប្រេង និងថាមពលជាដើម។ Business Cambodia សូមបង្ហាញមុខមហាសេដ្ឋីគ្រាក់ៗរបស់កូរ៉េខាងត្បូងដូចខាងក្រោម៖

១.លោក Lee Kun-hee

ស្ថាបនិកក្រុមហ៊ុន Samsung បានក្លាយទៅជាបុរសដែលជួយឲ្យយីហោផលិតផលកូរ៉េខាងត្បូង មានប្រជាប្រិយភាពបំផុត ហើយវាមិនគួរមានការភ្ញាក់ផ្អើលទេដែលប្រធានក្រុមហ៊ុន Samsung អេឡិចត្រូនិចលោក Lee Kun-hee គឺជាមហាសេដ្ឋីរបស់កូរ៉េ ដោយមានទ្រព្យសម្បត្តិសរុបរហូតដល់ ១១,៩ ពាន់លានដុល្លារអាមេរិក។

២.លោក Suh Kyung-Bae

លោក Suh Kyung-Bae ត្រូវបានប៉ាន់ប្រមាណថាមានទ្រព្យសម្បត្តិសរុប ៨,៥ ពាន់លានដុល្លារ ដែលគាត់កំពុងតែកាន់កាប់ក្រុមហ៊ុន AmorePacific ជាក្រុមហុននាំចេញគ្រឿងសំអាង ហើយកំពុងមានសន្ទុះ និងឥទ្ធិពលយ៉ាងរឹងមាំ។

៣.លោក Jay Y Lee

លោក Jay Y Lee ជាកូនប្រុសរបស់ Lee Kun-Hee ដែលឈរតំណែងអ្នកមានកំពូលក្នុងបញ្ជីបុរសអ្នកមានបំផុតនៅកូរ៉េ។ លោក Lee ត្រូវបានរៀនសូត្រពីឪពុកជាច្រើនឆ្នាំ ដើម្បីក្លាយជាអ្នកគ្រងមរតកដ៏សក្ដិសមនៃចក្រភពឪពុករបស់ខ្លួនគឺ ក្រុមហ៊ុន សាមសុង ដោយបច្ចុប្បន្នកំពុងក្តោបក្តាបទ្រព្យសម្បត្តិ៧ពាន់លាដុល្លារ។

៤.លោក Chung Mong-Koo

បុរសជនជាតិកូរ៉េរូបនេះ មានទ្រព្យសម្បត្តិសរុបប្រមាណ ៤,៨ ពាន់លានដុល្លារ នៅក្នុងតំណែងជាប្រធានក្រុមហ៊ុន Hyundai ដែលជាក្រុមហ៊ុនផលិតរថយន្តធំទី ៥ របស់ពិភពលោក។ គាត់ជាកូនរបស់ស្ថាបនិក ក្រុមហ៊ុនផលិតរថយន្ត Hyundai នេះតែម្តង។

៥.លោក Chey Tae-Won

លោក Chey Tae-Wonមានទ្រព្យសម្បត្តិ៤,២ ពាន់លានដុល្លារ បុរសឈរតំណែងលេខ៥រូបនេះ រកស៊ីក្នុងជំនួញជួញដូរប្រេង និងថាមពល មានឈ្មោះថា SK Group ដែលក្រុមហ៊ុននេះមានបុត្រសម្ព័ន្ធចំនួន៤ដាច់ដោយឡែកពីគ្នា៕

 

អត្ថបទដោយ៖ Noun Vannak

Online

RELATED ARTICLES