ស្ថាបនិកវ័យក្មេង ស៊ីថា ឧម៉ាវត្តី៖កត្តាទំាងនេះដែលជម្រុញចិត្តខ្ញុំឲ្យចាប់ផ្តើមធ្វើអាជីវកម្មសំអាងការ

ការចាប់ផ្តើមបើកដំណើរការអាជីវកម្មមួយមិនប្រាដកថាទាល់តែមនុស្សដែលមានវ័យចំណាស់នោះទេ មនុស្សវ័យក្មេងក៏អាចធ្វើបានដែរ សំខាន់អ្នកត្រៀមខ្លួនរួចរាល់ក្នុងការចាប់ផ្តើមអាជីវកម្ម ដោយមានដើមទុន សមត្ថភាពឬទេពកោសល្យ ចំណង់ចំណូលចិត្តនិងភាពអត់ធ្មត់ ហើយអ្វីៗដែលអ្នកចង់ធ្វើនោះមិនយូរមិនឆាប់ នឹងទទួលបាននូវផ្លែផ្កាជាមិនខាន។

កញ្ញា ស៊ីថា ឧម៉ាវត្តីជាស្ថាបនិកនៅសំអាងការរស្មីមង្គល បានចាប់ផ្តើមអាជីវកម្មទំាងវ័យក្មេងដោយសារតែមុនដំបូងកញ្ញាគ្រាន់តែដើរធ្វើសំអាងការជាមួយម្តាយហើយណាមួយឪពុករបស់នាងគាត់រស់នៅឆ្ងាយផង ចំណែកគ្រួសារក៏មានការលំបាកទើបមានគំនិតចង់ធ្វើអាជីវកម្មដោយខ្លូនឯងដោយកញ្ញាមានចំណង់ក្នុងការរកស៊ីផងទំាងនៅពីតូចផងក៏សំរេចិត្តធ្វើអាជីវកម្ម និងដើម្បីសម្រួលដល់ជីវភាពគ្រួសារ។

កញ្ញាបន្តថា​ការបើកអាជីវកម្មនេះ ដោយសារតែក្តីស្រលាញ់នៅម៉ូដសំលៀកបំពាក់បុរាណខ្មែរយើង អ្វីដែលពិសេលនោះគឺរាស់ម៉ូដសំលៀកបំពាក់សុទ្ធសឹងតែជាការច្នៃម៉ូដដោយខ្លូនឯងផ្ទាល់ ហើយកញ្ញាក៏មានជួបនូវបញ្ហាខ្លះដែលដោយមិនពេលគ្រាន់សំរាប់ការទៅសិក្សា តែទោះជាយ៉ាងណាកញ្ញានៅតែឆ្លៀតពេលវេលាដើម្បីសិក្សាហើយនឹងបន្តរហូតដល់ចប់។

បន្ថែមពីនេះ កញ្ញាបានលើកឡើងថា បើមានអ្នកនៅវ័យក្មេងចង់រកស៊ីរបរអ្វីមួយ គឺគួរចាប់ផ្តើមពីតូចទៅធំហើយត្រូវសួរខ្លួនឯងសិនថាស្រលាញ់ចូលចិត្តនិងចង់ធ្វើអាជីវកម្មអ្វី ហើយការធ្វើអាជីវកម្មពិតណាស់តែមានការបរាជ័យតែភាពបរាជ័យគឺជាមេរៀននំាឲ្យយើងកាន់តែមានភាពឆ្លាតវៃ មិនប្រាដកថានៅពេលក្រោយវានឹងបរាជ័យទៀតនោះទេ៕

 

អត្ថបទដោយ៖ស្រៀង ចាន់ឌី, Franchise Writer

0 មតិ

បញ្ចេញមតិ

RELATED ARTICLES