សហគ្រិនវ័យក្មេងមួយរូប៖សម្រាប់អាជីវកម្មផ្តល់សេវាកម្ម បើគ្រប់គ្រងរឿងមួយនេះបានដំណើរការរកស៊ីនឹងរលូន

កញ្ញា ទៀប វល័ក្ខ ម្ចាស់សណ្ឋាគារមាស សោភាប៉ៃលិន បានគ្រប់គ្រងអាជីវកម្មមួយនេះជាង៣ឆ្នាំមកហើយ តាំងពីអតិថិជនតិចតួច រហូតដល់មានអតិថិជនច្រើន ពិសេសរាល់ពេលមានថ្ងៃឈប់សម្រាកធំៗម្តងៗ។ សហគ្រិនវ័យក្មេងរូបនេះ បង្ហើបថា នៅក្នុងអាជីវកម្មលក់សេវាកម្ម តួយ៉ាងដូចជាបើកសណ្ឋាគារនេះតែម្តង ត្រូវការចាំបាច់បំផុតនោះគឺ របៀបគ្រប់គ្រងបុគ្គលិកឲ្យមានប្រសិទ្ធភាពបំផុត។

ម្ចាស់អាជីវកម្មរូបនេះបន្តថា អ្នករកស៊ីនៅក្នុងស្រុកយើងស្ទើរតែភាគច្រើនជួបបញ្ហាជាមួយនឹងការគ្រប់គ្រងបុគ្គលិក ដែលជាហេតុធ្វើឲ្យកន្លែងខ្លះមានបុគ្គលិកចេញចូលញឹកញាប់ជាដើម។ យ៉ាងណាមិញ ការបង្កើតរបៀបគ្រប់គ្រងបានត្រឹមត្រូវទៅតាមអាជីវកម្ម និងមានការលើកទឹកចិត្តបុគ្គលិកឲ្យបានច្រើនទៅតាមសមត្ថភាព និងជំនាញរបស់ពួកគេ ជាដំណោះស្រាយល្អបំផុតសម្រាប់ជម្រុញអាជីវកម្មឲ្យទៅមុខ។

សហគ្រិនវ័យក្មេងរូបនេះបន្ថែមថា សម្រាប់អាជីវកម្មរបស់គាត់ផ្ទាល់ គាត់ទុកបុគ្គលិកដូចជាបងប្អូន និងមិត្តភក្តិ គឺយល់ទុក្ខធុរៈគ្នា និងធ្វើយ៉ាងណាជួយមានការរីកចម្រើនទាំងអស់គ្នា។ ទោះបីជាមានបុគ្គលិកខ្លះមិនទាន់មានសមត្ថភាពក៏ដោយ ក្នុងនាមម្ចាស់អាជីវកម្មត្រូវតែជួយគាត់ បន្ថែមចំណេះដឹងឲ្យគាត់ និងធ្វើយ៉ាងណាឲ្យគាត់អាចទទួលខុសត្រូវលើការងាររបស់ខ្លួន ដោយខ្លួនឯងបាន។

កញ្ញា វល័ក្ខ សង្កត់ធ្ងន់ថា អាជីវកម្មណាក៏ដោយឲ្យតែមានបុគ្គលិកមានការទទួលខុសត្រូវច្រើន ស្រលាញ់ការងារ ពេញចិត្តនឹងការងារ នោះអាជីវកម្មនឹងទៅមុខលឿន។ ហើយបុគ្គលិកនឹងធ្វើការបានយូរបើពួកគេទទួលបានការលើកទឹកចិត្ត និងយល់ថាកន្លែងការងារជាផ្ទះរបស់ខ្លួន ហើយខិតខំរៀនជំនាញថ្មីៗ ដែលនឹងជួយឲ្យអាជីវកម្មមានធនធានមនុស្សគ្រប់គ្រាន់ និងអាចឈរជើងបានរឹងមាំ។

សណ្ឋាគារ មាស សោភា មានទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវលេខ57 ភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន លោកអ្នកអាចទំនាក់ទំនងតាមលេខទូរសព្ទ័  055 63 63 500 , 069 834 567 , 089 834 567៕

 

 

 

អត្ថបទដោយ៖ Noun Vannak , Franchise-Start up Editor

 

0 មតិ

បញ្ចេញមតិ

RELATED ARTICLES