ក្បួនមួយដែលមេធំហ្វ្រេនឆាយ Starbucksប្រើ ជួយឲ្យយីហោមួយនេះ ក្លាយជាក្រុមហ៊ុនកាហ្វេតម្លៃ៨០ពាន់លាន$មុនគេ

Starbucks កាលកកើតដំបូង មិនមែនជាហាងកាហ្វេដូចសព្វថ្ងៃនោះឡើយ ក្រុមហ៊ុននេះគ្រាន់តែរោងចក្រប្រមូលទិញ និងកែច្នៃគ្រាប់កាហ្វេល្អបំផុត ដោយបោះយីហោនៅលើនោះប៉ុណ្ណោះ សម្រាប់អ្នកទិញទៅយកទៅឆុងដោយខ្លួនឯង និយាយឲ្យយល់ក្រុមហ៊ុនកាហ្វេមួយនេះគ្រាន់តែជាក្រុមហ៊ុនបោះដុំលក់កាហ្វេប៉ុណ្ណោះ។

អតីតបុគ្គលិកក្រុមហ៊ុនហាងកាហ្វេនេះ លោក Howard Schultz បានប្រើរូបមន្តហាងកាហ្វេមានអ្នកឆុង មានកន្លែងអង្គុយពីប្រពៃណីនៃការញាំកាហ្វេរបស់អ៊ីតាលីយកមកប្រើនៅស្តាបាកក្រោយពេល ទិញហាងមួយនេះពីមេចាស់របស់គាត់ជាមួយតម្លៃជិត៤លានដុល្លារនៅក្នុងឆ្នាំ១៩៨៧។ ៩ឆ្នាំក្រោយមកយីហោមួយនេះពង្រីកសាខាបាន១០១៥សាខានៅអាមេរិក ហើយបានពង្រីកសាខាមកកាន់ជប៉ុន និងសិង្ហបុរី។

ក្រោមការកាន់កាប់របស់លោក Howard Schultz ក្រុមហ៊ុន Starbucks បានបង្កើនទ្រព្យបាន២ពាន់លានដុល្លារនៅឆ្នាំ២០០០ និងកើនដល់៩ពាន់លានដុល្លារនៅ៧ឆ្នាំក្រោយមក។ ជាមួយគំនិតថ្មីៗយីហោមួយនេះតែងតែបង្កើតរបៀបផ្តល់សេវាកម្មសំបូរបែប ដូចជា រសជាតិថ្មី ប្រភេទកែវរូបរាងថ្មី ថង់ក្រដាស ជាដើម​ដែលទាញចំណាប់អារម្មណ៍អ្នកញាំទៅគំនិតច្នៃប្រឌិតទាំងនេះ។

គួរជម្រាបថា ស្តាបាកអាចរកប្រាក់ចំណេញបាន២.៩ពាន់លានដុល្លារកាលពីឆ្នាំ២០១៧  ដែលធ្វើឲ្យគុណតម្លៃនៃយីហោកើនដល់៧០.៩ពាន់លានដុល្លារឯណោះ។ស្តាបាកជាហាងកាហ្វេធំបំផុតនៅលើពិភពលោកជាមួយនឹងទីតាំងលក់រាយចំនួនជាង២ម៉ឺន៧ពាន់សាខា បើតាមទិន្នន័យចុងក្រោយបង្អស់គិតត្រឹមពាក់កណ្តាលឆ្នាំចាស់២០១៨មក៕

 

អត្ថបទដោយ៖ Noun Vannak

អ្នកនិពន្ធសៀវភៅ ហ្រ្វេនឆាយ ចេញលក់ឆាប់ៗ………..

0 មតិ

បញ្ចេញមតិ

RELATED ARTICLES