លោកស្រី ជា សុផល្លា៖ចង់រកស៊ីទទួលបានជោគជ័យ សហគ្រិនត្រូវមានក្រមសីលធម៌អាជីវកម្មទាំងនេះសិន

ការធ្វើអាជីវកម្មដែលប្របកដោយក្រមសីលធម៍ល្អ នោះពិតណាស់និងធ្វើឲ្យអាជីវកម្មមានសក្តានុពលខ្លំាង មានការរីកចំរើនមានគាំទ្រច្រើន ការមានក្រមសីលធម៍ គុណធម៍ ជាកត្តាមួយសំខាន់ដែលមិនអាចខ្វះបាននៅក្នុងការធ្វើអាជីវកម្ម។តាមរយះសហគ្រិនស្រ្តីឆ្នើម លោកស្រី ជា សុផល្លាហើយក៏ជាប្រធានយុវសភាពាណិជ្ចករអន្តរជាតិ(GCI Cambodia)លោកស្រីមានប្រសាសន៍ថាធ្វើអាជីវកម្មសំខាន់គឺត្រូវមានក្រមសីលធម៍នៅក្នុងអាជីវកម្មទើបជាគ្រឹះដ៏រឹងមំា។

លោកស្រីបន្តថា ក្រមសីលធម៍ក្នុងអាជីវកម្ម គឺកេរ្តិ៍ឈោ្មះក្រុមហ៊ុននិងខ្លួនឯង ទោះបីជាុអាជីវកម្មតូចក្តីធំក្តីព្រោះថាបើសិនយើងមិនមានក្រមសីលធម៍ក្នុងអាជីវកម្មទោះរីកចំរើនក៏ពិតមែនហើយដែលអ្នកដទៃមើលមកអស្ចារ្យសួរថាតើអាជីវកម្មពួកគាត់មានក្រមសីលធម៍ឬនៅ តែបើអាជីវកម្មមានក្រមសីលធម៍ មានទំាងគុណធម៍ទោះបីជាក្រុមហ៊ុនយើងតូចមិនមានប្រាក់ចំណេញច្រើន តែនេះជាកេរ្តិ៍ឈោ្មះពិតប្រាដក។

ចំណុចសំខាន់មួយទៀត ការធ្វើអាជីវកម្ម គឺត្រូវតែធ្វើឲ្យស្របតាមច្បាប់ ការប្របករបររកស៊ីអ្វីមួយមិនប្រព្រឹត្តិខុសច្បាប់ ហើយមានទំនួសខុសត្រូវទំាងការប្រគួតប្រជែងទំាងគុណភាពទំនិញឲ្យច្បាស់លាស់ហើយសេវាកម្ម ក៏ដូចគ្នា មានន័យថាដាច់ខាតមិនត្រូវប្រើភាពមិនស្មោះត្រង់នៅក្នុងការរកស៊ីនោះឡើយ។

លោកស្រីបានសង្កត់ធ្ងន់ថា បើយើងចង់ឲ្យក្រុមហ៊ុនមួយប្របកទៅដោយក្រមសីលធម៍ ចំណុចចាប់ផ្តើមពីបុគ្គលយើងផ្ទាល់ មិនមែនផលិតផលឬសេវាកម្មវាមានក្រមសីលធម៍ទេគឺបុគ្គលរបស់យើងនៅក្នុងក្រុមហ៊ុនរបស់គឺជាអ្នកបង្ហាញនូវកត្តាទំាងអស់នោះ ហើយអ្វីដែលសំខាន់បុគ្គលិករបស់យើងត្រូវប្រកាន់ខ្ចាប់នូវក្រមសីលធម៍ គុណធម៍ក្នុងការធ្វើអាជីវកម្មព្រោះថាយើងជាអ្នកកំណត់នៅគោលដៅ ពូកគាត់ជាអ្នកវិចខ្ចប់ក៏ជាអ្នកដែរធ្វើឲ្យអាជីវកម្មរបស់់យើងប្របកដោយភាពជោគជ័យទៅតាមកត្តាទាំងអស់នេះដែរ។

គួរជម្រាបថា លោក​ស្រី​ ​ជា ​សុផល្លា​ ​សព្វ​ថ្ងៃ​ជា​នាយិកា​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​ Emerald ​និង​កំពុង​គ្រប់គ្រង​ក្រុមហ៊ុន​ចំនួន​៨​ក្នុង​ដៃ​។ ​រហូត​ដល់​ឆ្នាំ​ ២០១៥ ​លោក​ស្រី​ផ្លាស់​ប្ដូរ​ជីវិត​ មក​ធ្វើ​ជា​អ្នក​រកស៊ី​ ដែលដើម​ទុន​ដំបូង​​ជា​ប្រាក់​សន្សំ​ញើស​ឈាម​ផ្ទាល់​ខ្លួន​រយៈពេលជាង ១៣ឆ្នាំ ចំនួន ៣ម៉ឺន ៥ពាន់ដុល្លារ ​មក​បង្កើត​ ​ក្រុមហ៊ុនMOB Corporation ​ជា​ក្រុមហ៊ុន​ដំបូង​របស់​លោកស្រី ​៕

 

អត្ថបទដោយ៖ Sreang Chandy, Franchise Writer

0 មតិ

បញ្ចេញមតិ

RELATED ARTICLES